Connect with us

ជីវិតកម្សាន្ដ

T.O.P សមាជិក Big Bang នឹងក្លាយជាតារាល្បីដំបូងគេធ្វើដំណើរទៅកាន់ទីអវកាស ឆាប់ៗនេះ

បានផុស

នៅ

យោងតាមរបាយការណ៍នៅថ្ងៃទី ៦ ខែធ្នូ T.O.P សមាជិក Big Bang នឹងមានដំណើរកម្សាន្តពិសេសទៅកាន់លំហជាមួយមហាសេដ្ឋីជប៉ុន និងសហគ្រិនជប៉ុន Yusaku Maezawa ក្នុងឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនោះ T.O.P នឹងចូលរួមជាមួយលោក Maezawa ជាអ្នកចូលរួមម្នាក់ក្នុងចំណោម ៨ នាក់សម្រាបគម្រោង ‘#dearMoon’ ដែលជាបេសកកម្មដឹកនាំដោយលោក Maezawa ផ្ទាល់ក្នុងភាពជាដៃគូជាមួយ SpaceX របស់លោក Elon Musk ។

កាលពីឆ្នាំ ២០១៨ លោក Maezawa បានប្រកាសថាគាត់មានគ្រោងនឹងដឹកនាំបេសកកម្មស៊ីវិលលើកដំបូង ដែលមិនធ្លាប់មានទៅកាន់ឋានព្រះច័ន្ទជាមួយនឹងគម្រោង ‘#dearMoon’ របស់គាត់នៅឆ្នាំ ២០២៣។ ជាមូយគ្នានេះ លោកបានបង្ហើបថា ដៃគូរបស់គាត់សម្រាប់ការធ្វើដំណើរក្នុងលំហ នឹងក្លាយជាអ្នកដែលមានទេពកោសល្យ និងមានឥទ្ធិពល ហើយដែលអាចរួមចំណែកដល់ពូជមនុស្ស។

យ៉ាងណាមិញ កាលពីថ្ងៃទី ៥ ខែធ្នូ លោក Yusaku Maezawa បាននិយាយនៅលើគណនី Twitter របស់លោកថា “ខ្ញុំនឹងធ្វើការប្រកាសគម្រោងដ៏ធំមួយអំពីលំហអាកាសប្រហែលថ្ងៃត្រង់ ថ្ងៃទី ៨ ខែធ្នូ នាពេលខាងមុខនេះ”៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖V បំបែកកំណត់ត្រាក្លាយជាតារាប្រុសកូរ៉េមានអ្នកគាំទ្រច្រើនជាងគេនៅលើ Instagram

ចុចអាន៖Youtube បញ្ចេញវីដេអូចម្រៀង K POP ដ៏និយមបំផុតទាំង ១០ បទក្នុងឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម