Connect with us

ជីវិតកម្សាន្ដ

គ្រូទាយល្បីឈ្មោះម្នាក់ ទស្សន៍ទាយថា Pinky អស់គ្រោះ ទាល់តែផុតថ្ងៃទី១៥ ខែមករា ឆ្នាំក្រោយ

បានផុស

នៅ

បន្ទាប់ពី Pinky Savika ចេញក្រៅឃុំបណ្ដោះអាសន្ន និងកំពុងគ្មានការងារធ្វើ គ្មានចំណូលចិញ្ចឹមខ្លួន ព្រមទាំងគ្មានផ្ទះស្នាក់អាស្រ័យផងនោះ គ្រូទាយល្បីឈ្មោះម្នាក់ ប្រចាំប្រទេសថៃ បានទស្សន៍ទាយឱ្យតារាស្រីរូបនេះថា នាងនឹងអស់គ្រោះអស់ចង្រៃ រហូតទាល់តែផុតថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ លោក Meen Atthaphon គ្រូទាយដ៏ល្បីល្បាញ និងជាអ្នកជំនាញខាងហុងស៊ុយ បានប្រាប់សារព័ត៌មាន Thairath Online ថា ចំពោះការវិភាគនៃហោរាសាស្ត្ររបស់ Pinky Savika បង្ហាញថា បន្ទាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នាងនឹងទទួលបានសំណាងល្អមកវិញ ព្រោះការងារ​នឹង​ចូល​មករកនាងយ៉ាង​ពេញ​បរិបូរណ៍ ជាពិសេស​ក្នុងវិស័យកម្សាន្តនាងនឹងរះចែងចាំងប្រៀបបាននឹងផ្កាយព្រឹកដូច្នោះដែរ។ ចំណែកហិរញ្ញនឹងហូរចូលដូចទឹកម្តងទៀត ប៉ុន្តែបើមិនសន្សំ វានឹងរលាយទៅវិញមិនខាន។

បន្ថែមពីលើនេះ លោក Meen Atthaphon បានប្រាប់ទៀតថា Pinky នឹង​កាន់តែ​លេចធ្លោ​នៅចន្លោះ​ឆ្នាំ​២០២៣-២០២៥ ព្រោះរាសីរបស់នាង​នឹង​ឡើងខ្ពស់ក្នុងរវាង ៣ឆ្នាំនេះ ។

យ៉ាងណាមិញ ការទស្សន៍ទាយនេះពិតឬមិនពិត ហើយអាចជឿជាក់បានកម្រិតណា មានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិធីករម្នាក់ ទ​ម្លាយថា Pinky គ្មានផ្ទះនៅទេ ពេលនេះកំពុងជ្រកកោនក្នុងព្រះវិហារអ៊ីស្លាម

ចុចអាន៖ អ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង ក្រោយ Janie ទម្លាយអាថ៌កំបាំងសម្រកទម្ងន់របស់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម