ជីវិតកម្សាន្ដ
ពិធីករម្នាក់ ទម្លាយថា Pinky គ្មានផ្ទះនៅទេ ពេលនេះកំពុងជ្រកកោនក្នុងព្រះវិហារអ៊ីស្លាម
ខ្សែជីវិតរបស់តារាសម្ដែង Pinky Savika ហាក់កាន់តែដុនដាប បន្ទាប់ពីទទួលបានសិទ្ធិនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះត្រូវតម្កល់ប្រាក់ចំនួនរហូតដល់ជាង ១៤ម៉ឺនដុល្លារជូនតុលាការ និងគ្មានការងារធ្វើនៅឡើយ ស្របពេលបច្ចុប្បន្ន ពិធីករទូទស្សន៍ម្នាក់ ទម្លាយថា នាងគ្មានផ្ទះស្នាក់នៅនោះទេ ហើយកំពុងជ្រកកោនក្នុងព្រះវិហារអ៊ីស្លាមមួយកន្លែង។

ក្រោយពីនៅក្រៅឃុំមិនប៉ុន្មានថ្ងៃ លេចឮពាក្យចចាមអារ៉ាមថា Pinky បានប្រកាសលក់ផ្ទះខ្លួនឯង ក្នុងតម្លៃ ១២លានបាត ប៉ុន្តែតាមពិតនាងគ្មានផ្ទះលក់នោះទេ ព្រោះផ្ទះរបស់នាងបានលក់តាំងពីមិនទាន់ជាប់ពន្ធនាគារមកម្ល៉េះ ហើយមុនពេលចាប់ខ្លួន នាងស្នាក់នៅផ្ទះជួលនោះទេ។ ចំណែកផ្ទះដែលថា ប្រកាសលក់នោះគឺជាផ្ទះបងថ្លៃស្រីរបស់នាងប៉ុណ្ណោះ។


ប្រភពពីអ្នកស្និទ្ធនឹង Pinky បានបង្ហើបថា ជីវិតរបស់នាងពេលនេះ កំពុងអាស្រ័យជាមួយសាសនា ក្នុងវិហារអ៊ីស្លាម។ យ៉ាងណាក្ដី ពេលនេះអ្នកសារព័ត៌មានមិនទាន់អាចជួបសម្ភាសន៍សាមីខ្លួនបាននៅឡើយ ព្រោះស្ថានភាពផ្លូវចិត្តរបស់នាងមិនទាន់ស្រួលបួល ហើយនាងក៏មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ជួបមហាជនផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាថៃ ៤រូប ជាប់ឈ្មោះក្នុងបញ្ជីកំពូលស្រីស្អាតលើលោក ឆ្នាំ២០២២
ចុចអាន៖ អតីតបវរកញ្ញាថៃម្នាក់ សម្រេចសាងផ្នួសអស់មួយជីវិត ក្រោយកែភេទពេញលេញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


