Connect with us

ជីវិតកម្សាន្ដ

សូ ដានីតា អហោសិកម្មឱ្យកូនបំណុលម្នាក់ជំពាក់លុយជាង១ម៉ឺនដុល្លារគិតខ្លីបញ្ចប់ជីវិត

បានផុស

នៅ

តារាចម្រៀង និងសម្តែងអ្នកនាង សូ ដានីតា បន្ទាប់ពីទទួលដំណឹងថា កូនបំណុលរបស់ខ្លួនម្នាក់បានបញ្ចប់ជីវិតនោះភ្លាមៗនេះនាងបានប្រកាសអហោសិកម្មចំពោះលុយដែលជំពាក់ជាង១ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមានការប្រកាសបែបនេះពីសំណាក់តារាស្រីអ្នកនាង សូ ដានីតា យ៉ាងណាក្តីតែនាងមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះទេពោលគឺតារាស្រីរូបនេះគ្រាន់តែឆ្លើយតបទៅនឹងមូលហេតុ ដែលអ្នកគាំទ្រសួរនាំដូច្នេះថាកូនបំណុលខាងលើបានបញ្ចប់ជីវិតដោយការចង.កសម្លាប់ខ្លួនតែប៉ុណ្ណោះ។

តារាស្រីអ្នកនាង សូ ដានីតា បានរៀបរាប់ដោយក្តីក្តុកក្តួលថា «លុយ១២ ៣៣១ដុល្លារបងអហោសិកម្មឱ្យប្អូនចុះបើជាតិក្រោយមានពិតសូមកុំគិតខ្លីបែបនេះការសម្លាប់ខ្លួនព្រះប្រោសមិនបានឡើយសូមទៅកាន់សុគតិភពចុះអូន»។

សូមជម្រាបថាតារាសម្តែង សូ ដានីតា កន្លងមកក៏ធ្លាប់បានប្រាស់ពីដំណឹងនៃរឿងរ៉ាវដែលកូនបំណុលមួយចំនួនបានជំពាក់លុយលេងតុងទីនដោយក្នុងនោះក៏មានទាំងក្នុងចង្កោមសិល្បៈនិងខ្លះទៀតមានតួនាទីក្នុងសង្គមផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម