ជីវិតកម្សាន្ដ
សូ ដានីតា ផុងខ្លួនរឿងធានាលុយតុងទីនជិត ១ លានដុល្លារ
ក្រោយប្រកាសថា ខ្លួនជាជនរងគ្រោះរងថ្មបាក់ជុំវិញរឿងរ៉ាវ នៃបំណុលតុងទីន ខណៈកូនៗ រត់ ចោលមិនទទួលខុសត្រូវ អ្នកនាង សូ ដានីតា ដែលជាតារាចម្រៀង និងសម្ដែងល្បីឈ្មោះ ថ្មីៗនេះ ក៏អស់ភាពអត់ធ្មត់ ផ្ដើមទម្លាយអត្តសញ្ញាណម្ដងមួយៗ ចំពោះបុគ្គលបោកលុយទាំង ២១ នាក់ ជាបន្តបន្ទាប់។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែតារាសម្ដែងអ្នកនាង សូ ដានីតា បានទម្លាយផងដែរពីទំហំទឹកប្រាក់ដែលត្រូវបានផុងលង់ខ្លួនដោយសារតែការចាញ់បោកគេតាមរយៈការលេងតុងទីន ខណៈកន្លងមកនាងក៏ធ្លាប់ទម្លាយបន្តបន្ទាប់ពីរឿងនេះ។

តារាចម្រៀងអ្នកនាង សូ ដានីតា បានថ្លែងបញ្ជាក់ដូច្នេះថា «គាត់ជាកម្លាំងចិត្ត មានគាត់ម្នាក់ ធ្វើឲ្យខ្ញុំខំជម្នះ នៃរឿងធានាលុយតុងទីនជិត ១ លាន»។ បើតាមការកត់សម្គាល់ នេះមិនមែនទើបជាលើកទី ១ នោះទេ ដែលតារាស្រី សូ ដានីតា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តរហូតធ្វើការបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមពាក់ព័ន្ធកូនបំណុលរបស់ខ្លួន។

សូមបញ្ជាក់ដែរថា ចាប់តាំងពីអំឡុងចុងឆ្នាំ ២០២១ និងចូលដល់ចុងឆ្នាំ ២០២៣ នេះ គេឃើញមានតារាប្រុស-ស្រីល្បីៗមួយចំនួន បានផ្ទុះនូវរឿងរ៉ាវដ៏រសើប និងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរប្រហែលគ្នា ជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារដោយហេតុផលផ្សេងៗផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


