ជីវិតកម្សាន្ដ
សូ ដានីតា ៖ «បើខ្ញុំស្លាប់ កុំកប់ ដុតទៅ»
តារាសម្ដែង និងចម្រៀង អ្នកនាង សូ ដានីតា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ខណៈសុខៗ ស្រាប់តែបន្លុយពាក្យយ៉ាងចាប់អារម្មណ៍ថា «ផ្ដាំកូន ផ្ដាំញាតិ បើខ្ញុំស្លាប់ កុំកប់ ដុតទៅ តែ ២-៣ ម៉ោង ទេ “ok”»។

អ្នកនាង សូ ដានីតា បានបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ខ្លឹមសារលក្ខណៈប្រៀបធៀបថា «គិតៗ ទៅ ទឹកសម្រាប់ហូប តែទឹកក៏អាចឲ្យយើងលង់ស្លាប់ ដីសម្រាប់ទ្រទ្រង់ នៃការរស់នៅ តែដីក៏អាចជាអ្នកកប់រូបកាយ ភ្លើងសម្រាប់ចម្អិន និងបំភ្លឺ ភ្លើងក៏ជាអ្នករំលាយរាងកាយ ថ្នាំសម្រាប់ព្យាបាល តែថ្នាំក៏អាចធ្វើឲ្យយើងស្លាប់ សាកសពគេយកទៅបូជា(ដុត) ពិតជាក្ដៅ តែត្រឹម ២-៣ ម៉ោង ក៏រលាយអស់»។

តារាសម្ដែងកូនមួយ សូ ដានីតា និយាយទៀតថា «សាកសពគេយកទៅបញ្ចុះ(កប់) ពិតមិនក្ដៅ តែដង្កូវចោះរលួយឈឺចាប់ស្អុយរាប់ខែ»។ សូ ដានីតា ថា «ផ្ដាំកូន ផ្ដាំញាតិ បើខ្ញុំស្លាប់ កុំកប់ ដុតទៅ តែ ២-៣ ម៉ោង ទេ Ok”»។ ជាមួយខ្លឹមសាររបស់ សូ ដានីតា ខាងលើនេះ បានធ្វើឲ្យមហាជន អ្នកគាំទ្រ សម្ដែងការលើកទឹកចិត្តដល់នាងគ្រប់ៗគ្នា។

តាមរយៈនេះ ក៏មានការលើកឡើងថា «បងមានរឿងអ្វីក៏ដោយ សូមបងកុំបោះបង់ចោលខ្លួនឯងណាបង ពេលដែលបងហែលឆ្លងបញ្ហានេះផុត បងនឹងដឹងថាជីវិតបងមានតម្លៃលើសបញ្ហាទាំងអស់នេះ ហើយមានរឿងល្អច្រើនណាស់ដែលរង់ចាំបងនៅខាងមុខ។ សូមជឿលើអ្វីដែលប្អូននិយាយ បងស្រីអាចជម្នះបញ្ហាបាន។ បើមិនធ្វើដើម្បីខ្លួនឯង សូមធ្វើដើម្បីកូនប្រុសជាទីស្រលាញ់តែម្នាក់របស់បង»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


