ព័ត៌មានជាតិ
ភ្ញាក់ផ្អើល! សូ ដានីតា និង យ៉ែម សំអូន ផ្ទុះជម្លោះផ្អើលអ្នកគាំទ្រ
អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនៅសុខៗស្រាប់តែតារាចម្រៀង សូ ដានីតា និងរៀមច្បងដែលជាប្រធានក្រុម Dara Entertainment លោក យ៉ែម សំអូន បានផ្ទុះពាក្យសម្តីដាក់គ្នា។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង សូ ដានីតា រសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ បានបង្ហោះរូបភាពមួយសន្លឹកអមនឹងសំណេរដោយប្រកាសថា នាងឈប់ធ្វើការងារជាមួយលោក យ៉ែម សំអូន បន្តទៀត។ អ្នកនាង សូ ដានីតា រៀប រាប់ថា១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយនាងខ្ញុំសូមប្រកាសរាល់ការងារ Dara Ente rtainment Samonn Yem គឺនាងខ្ញុំសូមបញ្ឈប់ទាំងអស់។

អ្នកនាង សូ ដានីតា បន្តថាមនុស្សគ្រប់គ្នាតែងតែចង់បានល្អកុំចេះតែថា ឱ្យគេខុស ១០០ ដងដោយមិនមានអ្នកមិនហ៊ានតបតែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ។ កញ្ចក់អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នារៀនមើលគេល្អខ្លះផង។


យ៉ាងណាមិញភ្លាមៗនៃការបង្ហោះរបស់តារាស្រី សូដានីតា គេស្រាប់តែឃើញផេកផ្លូវការ «Dara Entertainment»របស់លោក យ៉ែម សំអូន បានចូលខមមិននៅខាងក្រោមនោះថា«មិនបាច់សុំទោសខ្ញុំទេ ព្រោះខ្ញុំគឺជាអ្នកសុំមុនហើយសម្រាកដោយប្រើនូវVoiceសំឡេងរបស់ខ្ញុំផ្ទាល់។ គ្រាន់ដើម្បីកុំឲ្យលំ បាកមិនបានធ្វើការជាមួយខ្ញុំ ហើយដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង»។
មិនបង្អង់យូរអ្នកនាង សូដានីតា ក៏បានបន្តឆ្លងឆ្លើយបន្ថែមថា «ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា អ៊ីចឹង! គួរធ្វើការផ្សេងពីគ្នា រៀនឱ្យតម្លៃអ្នកដទៃផ ង!»។ ចំណែកលោក យ៉ែម សំអូន ក៏បានបន្តទៀតថា«បើនិយាយពីរឿងតម្លៃរឹតតែឆ្ងាយគ្នាហើយត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឱ្យខ្ញុំ»។

លោកបន្ថែមថា ខ្ញុំគ្រាន់តែមិនដែលនិយាយតែបើអ្នកបង្ខំខ្ញុំឱ្យនិយាយ ខ្ញុំមានភស្តុតាងទាំងអស់។ អ្នកដៀលប្រធានរបស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត? បើចង់បានខ្ញុំឱ្យខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេងទាំងសំណេរដែលមើលងាយខ្ញុំ។ នៅរសៀលថ្ងៃដដែលនេះ យើងមិនទាន់អាចស្វែងរកការសួរនាំពីភាគីលោក យ៉ែម សំអូន និង សូ ដានីតា បាននៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


