Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រូ ផេនស៊ី បង្អួតរថយន្តទំនើបថ្មី តែមិត្តភក្តិនាំគ្នាសម្រុកចាក់ឆ្នោតតាមស្លាកលេខ

បានផុស

នៅ

កាលពីព្រឹកមិញនេះ តារាកំប្លែងថៃ Tukky ដែលទស្សនិកជនខ្មែរនិយមហៅ អ្នកគ្រូ ផេនស៊ី តាមរយៈវីដេអូបង្រៀនភាសាអង់គ្លេសបែបកំប្លែង បានបង្អួតរថយន្តទំនើបថ្មីសន្លាង ដែលទើបទិញជាមួយស្វាមី ​ធ្វើឱ្យទស្សនិកជន និងមិត្តភក្តិក្នុងរង្វង់សិល្បៈនាំគ្នាសម្រុកចាក់ឆ្នោតតាមស្លាកលេខឡានយ៉ាងព្រោងព្រាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អ្នកគ្រូ ផេនស៊ី បានបង្ហាញរថយន្ត​ប្រណីត​ថ្មី​របស់ខ្លួន ដែល​មាន​ស្លាក​លេខ​ក្រហមឆ្អិនឆ្អៅ ផ្អើលអស់អ្នកគាំទ្រ ដោយសារតែរថយន្តនេះ មានតម្លៃថ្លៃមិនធម្មតានោះទេ។

ក្រៅពីស្ញប់ស្ញែងនូវភាពស៊ីវិល័យ និងចូលរួមអបបអរជាមួយតារាកំប្លែងរូបនេះ មិត្តៗនៅក្នុងឧស្សាហកម្មកម្សាន្ត រួម​ទាំង​អ្នក​គាំទ្រមួយចំនួន ​នាំគ្នានិយាយលេងផង មែនផងថា ​ពួកគេសុំ​លួច​កត់ស្លាក​លេខ​ឡាន​ដើម្បី​ទិញ​ឆ្នោតហើយ។ ដោយគ្មានពាក្យឆ្លើយតប អ្នកគ្រូ ផេនស៊ី បានត្រឹមតែអស់សំណើចប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kwan ដាក់កំហិតខ្លួនឯង បើ ៦ឆ្នាំទៀតមិនទាន់រៀបការ នាងនឹងទៅបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម