ជីវិតកម្សាន្ដ
Kwan ដាក់កំហិតខ្លួនឯង បើ ៦ឆ្នាំទៀតមិនទាន់រៀបការ នាងនឹងទៅបួស
កាលពី ៣ខែមុន តារាសម្ដែង Kwan Usamanee បានបង្ហើបនៅក្នុងកម្មវិធី WOODY FM ថា រយៈពេលប៉ុន្មានឆ្នាំខាងមុខ នាងនឹងដកខ្លួនចេញពីវិស័យកម្សាន្ត ហើយចង់សាងគ្រួសារតូចមួយ ស្របពេលដែលតារាស្រីរូបនេះ ទើបភ្ជាប់ចំណងស្នេហ៍ជាមួយបុរសក្រៅរង្វង់សិល្បៈ បាន១ឆ្នាំ។

ស្រាប់តែពេលថ្មីៗនេះ នៅក្នុងពិធីសម្ពោធហាងថ្មីរបស់នាង Kwan បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានដាក់ឱសានវាទខ្លួនឯងនៅក្នុងបទសម្ភាសន៍ថា ប្រសិនរយៈពេល ៥-៦ឆ្នាំទៀត នាងនៅតែមិនទាន់ចូលរោងការនោះទេ នាងនឹងទៅសាងផ្នួសជាដូនជីក្នុងព្រះពុទ្ធសាសនាហើយ។

ថ្វីត្បិតពោលបែបនេះក្ដី ប៉ុន្តែមហាជននៅមិនទាន់ចាត់ទុកវាជាផ្លូវការនៅឡើយ ព្រោះពាក្យសម្ដីនេះមិនដឹងថា Kwan និយាយលេងសើច ឬយ៉ាងណានោះទេ ខណៈមិត្តប្រុសរបស់នាងនៅតែរក្សាភាពស្ងៀមស្ងាត់ ពុំមានដំណឹងសុំរៀបការសូម្បីបន្តិច៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ Janie លេងមួយឈុតនេះ ដល់ថ្នាក់ស្វាមីទប់ចិត្តមិនប្រចណ្ឌមិនបាន
ចុចអាន៖ ក្រោយចប់ពាក្យចចាមអារ៉ាមរឿងស្លាប់ ពេលនេះ Kwan បង្ហើបចង់ឈប់ពីសិល្បៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


