ជីវិតកម្សាន្ដ
តស៊ូគង់បានសម្រេច! សារុំ បញ្ញាស័ក្ត ក្លាយជាម្ចាស់ពានThe Voice Kids រដូវកាលទី៣
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយកាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ខណ:ដែលម្ចាស់ពានបានទៅលើបេក្ខភាព សារុំ បញ្ញាស័ក្ត ដែលជាកូនក្រុមរបស់លោក ហ្សូណូ ។

គេក៏នៅចាំបានថាកុមារា សារុំ បញ្ញាស័ក្ត កាលពីអំឡុង ឆ្នាំ២០១៩ ធ្លាប់បានបង្ហាញវត្តមានម្តងរួចមកហើយក្នុងកម្មវិធី Cambodian Idol Junior ក្នុងវគ្គ Judge Audition សប្ដាហ៍ទី២ ដោយលើកយកបទចម្រៀង She’s gone របស់លោក ព្រាប សុវត្ថិ មកបកស្រាយបានយ៉ាងពីរោះ។ នៅពេលនោះ ក្រោយបកស្រាយចម្រៀងចប់ គណៈកម្មការទាំង៣រូប បានសម្រេចផ្ដល់«យេស»ដល់រូបគេឈានទៅវគ្គបន្តនោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅពេលនោះរូបគេ មិនអាចឈានទៅដល់វគ្គចុងក្រោយនោះទេ។

ដោយឡែក ស្រាប់តែនៅក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោកThe Voice Kids Cambodia រដូវកាលទី៣កុមារ សារុំ បញ្ញាស័ក្ត ក៏បានលេចវត្តមានជាថ្មីដោយរូបគេសម្រេចជោគជ័យក្លាយជាម្ចាស់ពាន The Voice Ki ds Cam bodia រដូវកាលទី៣ នេះតែម្តង។ រូបគេ ក៏ទទួលបានប្រាក់រង្វាន់១០០លានរៀល និងការឧបត្ថម្ភជាច្រើនផ្សេងទៀត។
សារុំ បញ្ញាស័ក្ត ទទួលបានសំឡេងគាំទ្រច្រើនជាងបេក្ខជនប៉ុន្មាននាក់ចុងក្រោយនាការប្រកួតផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងកម្មវិធីនេះដែរ គឺមានការចូលរួមផងដែរពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សារុំ បញ្ញាស័ក្ត ទទួលបានការចូលរួមអបអរសាទរយ៉ាងពីអ្នកគាំទ្រ៕
ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


