ព័ត៌មានអន្ដរជាតិ
ថៃបញ្ជាក់ការមិនបិទឈូងសមុទ្រថៃ និងមិនប៉ះពាល់នាវាបរទេស
ក្រសួងការបរទេសថៃ និងកងទ័ពជើងទឹកភូមិន្ទថៃ បានទទូចថា ខ្លួនមិនមានវិធានការណាមួយដើម្បី «បិទ» ឈូងសមុទ្រថៃទេ ដោយនិយាយថា ទីក្រុងបាងកកនៅតែប្តេជ្ញាចិត្តចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងសេរីភាពនៃការធ្វើនាវាចរណ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការបញ្ជាក់បែបនេះ ក្រោយមានសេចក្ដីរាយការណ៍ថា កងទ័ពជើងទឹកថៃមានគម្រោងបិទឈូងសមុទ្រថៃកាលពីអាទិត្យ ដើម្បីកាត់ផ្ដាច់ទំនិញយុទ្ធសាស្រ្តមកកម្ពុជា ដែលបង្កើនការរិះគន់ថាថៃអាចរំលោភលើច្បាប់សមុទ្រអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងបង្កើនកម្ដៅនៃភាពតានតឹង ដែលថៃរងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងកម្ពុជារួចស្រាប់ទៅហើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមស្តីពីស្ថានភាពព្រំដែនថៃ-កម្ពុជា កាលពីថ្ងៃចន្ទ (១៥ ធ្នូ) លោកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានឱ្យដឹងថា ថៃមិនចង់បង្កើនភាពតានតឹងនោះទេ ប៉ុន្តែនឹងបង្កើនការត្រួតពិនិត្យលើនាវាបំពាក់ទង់់់ជាតិថៃ ដើម្បីកុំឱ្យនាំទំនិញយុទ្ធសាស្រ្តមកកម្ពុជា។
លោកស្រីបានបន្តថា ថៃកំពុងធ្វើសកម្មភាពស្របតាមគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់លើ UNCLOS (ឆ្នាំ ១៩៨២) និងតម្រូវការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ ដើម្បីកុំឱ្យរំខានដល់ពាណិជ្ជកម្ម ការដឹកជញ្ជូន ឬខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រួមទាំងសម្រាប់ប្រទេសទី៣ផងដែរ។ នេះមានន័យថា ថៃមិនប៉ះពាល់ដល់នាវាបរទេសនោះទេ។
លោក ប៉ារ៉ាច រតនាឆៃយ៉ាផាន (Parach Rattanachaiyapan) អ្នកនាំពាក្យកងទ័ពជើងទឹក ឯណោះវិញ ក៏បាននិយាយផងដែរថា មិនមានការបិទផ្លូវទឹក និងគ្មានការបិទដែនទឹកថៃទេ ដោយបន្ថែមថា ចេតនារបស់កងទ័ពជើងទឹកគឺកាត់បន្ថយភស្តុភារ និងការផ្គត់ផ្គង់ជាយុទ្ធសាស្ត្រមកកម្ពុជា ខណៈគោរពតាមការរំពឹងទុករបស់អន្តរជាតិ។
គួរគូសបញ្ជាក់ថា ក្រោយមានការព្រមានបិទឈូងសមុទ្រថៃ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»


