ជីវិតកម្សាន្ដ
មុនចេញទៅប្រកួត បវរកញ្ញាចក្រវាល Anna ត្រូវរៀមច្បងដៀមដាមយ៉ាងស្ពឹកមុខ
អំឡុងពេលរៀបចំការហោះហើរទៅកាន់ទឹកសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួតកម្មវិធី Miss Universe 2022 បវរកញ្ញា Anna ម្ចាស់មកុដបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ ត្រូវរៀមច្បងដៀមដាមយ៉ាងស្ពឹកមុខ ក្រោយពេលនាងសម្ញែងកាបូបស្បែកពស់ នៅព្រលានយន្តហោះ។

កាលពីព្រឹកមិញនេះ Mariya Poonlertlarp អតីត Miss Universe Thailand 2017 បានបង្ហោះរូបជូនពរបវរកញ្ញា Anna មុនពេលនាងលាចាកមាតុភូមិ ដើម្បីបង្ហាញមុខនៅលើឆាកអន្តរជាតិ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានយក Caption ចាស់របស់ Mariya ដោយកាត់តរូបរបស់ Anna ជាមួយនឹងពាក្យរិះគន់លើអតីបវរកញ្ញា Anchile Scott កាលពីឆ្នាំមុន រឿងប្រើប្រាស់កាបូបស្បែកសត្វ។

ភ្លាមៗ Mariya បានចេញមុខមកបកស្រាយថា នេះជារឿងប្រឌិតដែលត្រូវបានគេកាត់តតែប៉ុណ្ណោះ។ ទោះយ៉ាងណា អតីតបវរកញ្ញារូបនេះ នៅតែបន្លំដៀមដាមជាប្រយោលលើ Anna ដោយនាងនិយាយថា ប្រសិនបើអ្នកប្រើប្រាស់កាបូបនេះ យកចិត្តទុកដាក់លើកន្លែងដែលវាផលិត ប្រហែលជាល្អមិនខាន។ ថ្វីត្បិតតែនាងមិនបានរិះគន់ចំៗ ប៉ុន្តែក្នុងន័យនេះ Mariya នៅតែមានបំណងឱ្យគ្រប់គ្នាចៀសវាងកាប្រើប្រាស់សម្ភារផលិតពីស្បែកសត្វគ្រប់ប្រភេទ ជាពិសេសតារាល្បីៗដែលជាមនុស្សមានឥទ្ធិពលមួយរូបនៅក្នុងសង្គម។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅអតីត Miss Universe Thailand 2017 បវរកញ្ញា កញ្ញា Mariya Poonlertlarp ធ្លាប់រិះគន់មិនសំចៃមាត់ទៅលើបវរកញ្ញា Anchile Scott ម្ចាស់មកុដ Miss Universe Thailnad 2021 ចំពោះការប្រើប្រាស់កាបូបដៃច្នៃចេញពីស្បែកសត្វ ព្រោះនាងជាបុគ្គលម្នាក់ដែលមានឆន្ទៈអភិរក្សសត្វខ្លាំងណាស់។ កាលណោះនាងនិយាយចំៗទៅលើ Anchile ថា ការប្រើប្រាស់កាបូបស្បែកសត្វរបស់ Anchile គឺជាការដាក់ទណ្ឌកម្មដ៏អាក្រក់បំផុតចំពោះសត្វ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


