Connect with us

ជីវិតកម្សាន្ដ

Jin សមាជិក BTS បង្ហោះវីដេអូ YouTube ពិសេសសម្រាប់អ្នកគាំទ្រ

បានផុស

នៅ

Jin សមាជិករបស់ក្រុមចម្រៀងកូរ៉េ BTS ដែលកំពុងបម្រើក្នុងជួរទាហានបានធ្វើឱ្យអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើលកាលពីថ្ងៃច័ន្ទ ដោយសារបង្ហោះវីដេអូពិសេសមួយដែលថតមុនពេលចូលបម្រើការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ វីដេអូដែលបានបង្ហោះនៅលើបណ្តាញ YouTube ផ្លូវការរបស់ក្រុមនេះ Jin និយាយថា “ខ្ញុំបាន បើកកាមេរ៉ាវីដេអូ ព្រោះខ្ញុំចង់ទុកសារមួយសម្រាប់អ្នក” ។ ក្នុងនោះ Jin លេចមុខក្នុងឈុតហាត់ប្រាណពណ៌សមុនពេលគាត់កាត់សក់ខ្លីបានបន្តទៀតថា វីដេអូនេះត្រូវបានថត ​ខណៈពេលដែលលោកកំពុងថតសម្រាប់កម្មវិធីទូរទស្សន៍ចម្រុះរបស់កូរ៉េ “Running Man” ។ វគ្គនៃកម្មវិធីដែល Jin បង្ហាញខ្លួនជាភ្ញៀវពិសេសត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី ៦ ខែ វិច្ឆិកា។

Jin បានបន្ថែមទៀតថា “ខ្ញុំនឹងមិនជាជនស៊ីវិលទេនៅពេលវីដេអូចេញ។ ប៉ុន្តែខ្ញុំនៅទីនេះនៅមុខកាមេរ៉ា ព្រោះខ្ញុំចង់ទុកអ្វីមួយឱ្យអ្នក ទោះបីជាវាគ្រាន់តែជាការផ្ញើសារក៏ដោយ។ នៅពេលណាដែលខ្ញុំ អាចរកបាន ខ្ញុំប្រាថ្នាចង់ចែករំលែកវីដេអូទាំងនេះជាមួយអ្នក ហើយខ្ញុំប្រហែលជាមិននៅក្បែរអ្នកទេឥឡូវនេះ ប៉ុន្តែខ្ញុំនឹងត្រលប់មកអ្នកវិញឆាប់ៗនេះ ប្រសិនបើអ្នករង់ចាំបន្តិច” ។

យ៉ាងណាមិញ Jin បានចាប់ផ្តើមកាតព្វកិច្ចយោធារបស់គាត់នៅឯជំរុំជួរមុខនៅថ្ងៃទី ១៣ ខែធ្នូ ដោយបានក្លាយជាសមាជិក BTS ដំបូងគេដែលចូលបម្រើក្នុងជួរទាហានផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកគាំទ្របារម្ភ Jennie ក្រោយកាំជ្រួចបាញ់ចំនាងពេលកំពុងប្រគំតន្ត្រី នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម