ជីវិតកម្សាន្ដ
រឿង ៣ យ៉ាងពី IU ជាសេដ្ឋីនីលាក់មុខនៅប្រទេសកូរ៉េខាងត្បូង
ក្នុងពេលដែលតារា K-pop ជាច្រើនមានដើមកំណើតពីអ្នកមានទ្រព្យស្តុកស្តម្ភ សូម្បីតែមុនពេលពួកគេល្បីល្បាញក៏ដោយ ប៉ុន្តែក្នុងនោះក៏មានអ្នកមកពីប្រវត្តិមកពីគ្រួសារក្រីក្រផងដែរ។ Lee Ji-eun ឬ IU នាងធ្លាប់ជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលអាជីពចាប់ផ្ដើម ដោយដំបូងរស់នៅជាមួយជីដូននៅក្នុងបន្ទប់តូចមួយដែលមានសត្វកន្លាត។ មុនពេលនោះ ឪពុកម្តាយនាងជំពាក់បំណុលគេយ៉ាងខ្លាំង។ ប៉ុន្តែនាងដឹងថា ខ្លួនចង់ប្រឡូកក្នុងអាជីវកម្មកម្សាន្តតាំងពីតូចមកម្ល៉េះ ទោះជាសាច់ញាតិចំអកនៅក្តីសុបិនធំក៏ដោយ។
ការប៉ុនប៉ងដើម្បីទម្លាយចូលទៅក្នុងឧស្សាហកម្មនេះ បានចាប់ផ្តើមយ៉ាងគគ្រឹកគគ្រេង នាងបានបរាជ័យក្នុងការសវនកម្មចំនួន ២០ ដងក្នុងរយៈពេល ២ ឆ្នាំ ហើយថែមទាំងត្រូវបានបោកប្រាស់ដោយភ្នាក់ងារក្លែងក្លាយទៀតផង។ ប៉ុន្តែនៅឆ្នាំ ២០០៧ IU បានបង្ហាញខ្លួនជាលើកដំបូងនៅក្រោមដំបូលផលិតកម្ម Loen Entertainment ។
ចាប់តាំងពីនោះមក នាងក៏មានឱកាសចេញបទចម្រៀង សម្តែងក្នុងកម្មវិធី និងបង្ហាញពីភាពប៉ិនប្រសប់ក្នុងនាមជាតារាសម្តែងក្នុងរឿង K-dramas ដូចជា The Producers, Persona និង Hotel del Luna ដែលសុទ្ធសឹងតែជាភាពយន្តទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះបីយ៉ាងណា ក្រោយប្រឡូកក្នុងជាអាជីពសិល្បៈអស់រយៈពេលជាង១៧ ឆ្នាំ IU បានបន្សល់នូវរឿងរ៉ាវ៣យ៉ាង ជាការចងចាំសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក៖
១ IU បានសងបំណុលឪពុកម្តាយដោយខ្លួនឯង
IU បានបង្កើតខ្លួននាងជាអ្នកសម្ដែងទោលដ៏ជោគជ័យម្នាក់ តាំងពីចាប់ផ្ដើមអាជីពដំបូង។ តាមពិតទៅ បទចម្រៀងនាំមុខគេនៃ EP ទី៣ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១០ មានចំណងជើងថា “Good Day” បានក្លាយជាបទរកចំណូលបានយ៉ាងក្រាស់ក្រែល ហើយអាចមានប្រាកសងបំណុលឪពុកម្តាយបានទាំងស្រុង។
២ នាងមានទ្រព្យសម្បត្តិច្រើនប្រៀបបានជាសេដ្ឋីនី
ក្នុងឆ្នាំ ២០១៨ IU បានទិញអគារចំនួន ៣៩ លានដុល្លារនៅ Gwacheon និងផ្ទះពីរជាន់ចំនួន ២.៥ លានដុល្លារនៅ Yangpyeong ។ នាងបានទិញដីបន្ថែមនៅទីតាំងដដែលក្នុងតម្លៃ ៦៥ ម៉ឺនដុល្លារអាមេរិក។ យោងតាមភ្នាក់ងារ នាងក៏បានទិញផ្ទះ Yangpyeong ដើម្បីលំហែកាយជាមួយគ្រួសារនៅថ្ងៃចុងសប្ដាហ៍ថែមទៀតផង។
៣ នាងតែងតែផ្ដល់សប្បុរសធម៌ជានិច្ច
កាលពីឆ្នាំ២០២០ក្នុងថ្ងៃទិវាកុមារ ដែលប្រារព្ធឡើងតាមប្រពៃណីនៅកូរ៉េក្នុងខែឧសភា នាងបានបរិច្ចាគប្រាក់ចំនួន ៩ម៉ឺនដុល្លារ ដល់កុមារមកពីគ្រួសារដែលមានចំណូលទាប ឬដែលត្រូវបានចិញ្ចឹមដោយជីដូនជីតា តាមរយៈមូលនិធិកុមារឆ័ត្របៃតង។ នាងក៏បានបរិច្ចាគជាទៀងទាត់ទៅអង្គការមិនរកប្រាក់ចំណេញសកល ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ ក្នុងខែដដែលនោះ នាងបានបរិច្ចាគ ៨,១៥០ ដុល្លារ ដល់កុមារដែលរស់នៅជាមួយឪពុកម្ដាយមេម៉ាយនៅ Yangpyeong ផងដែរ។
លើសពីនេះ នាងក៏បានជួយផ្នែកហិរញ្ញវត្ថុដល់សិស្សចំនួន ៥នាក់ ដែលមិនអាចមានលទ្ធភាពទិញថ្លៃសិក្សា ដោយបានជួយពួកគេពីឆ្នាំ ២០១៣ ដល់ ២០១៨។ IU បានផ្តល់មូលនិធិដល់ការសិក្សារបស់ពួកគេ ដោយការរួមចំណែកការចំណាយជាប្រចាំ ចំនួនជាង ១៧ម៉ឺនដុល្លារអាមេរិក។
យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយ GQ India និងប្រភព K-media បញ្ចាក់ថា ទ្រព្យសម្បត្តិសុទ្ធ IU គឺប្រហែល ៤០ទៅ ៤៥ លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ក្លាយជាតារា K-pop ដែលមានជាងគេបំផុតម្នាក់។ ទ្រព្យសម្បត្តិភាគច្រើនបានមកពីការផ្សាយតន្ត្រី ការលក់អាល់ប៊ុម គម្រោងសម្តែង ការប្រគំតន្ត្រីដែលបានលក់ចេញ ការផ្សាយពាណិជ្ជកម្ម ការយល់ព្រមពីម៉ាក និងប្រាក់ចំណូលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


