ជីវិតកម្សាន្ដ
BLACKPINK ជាក្រុមចម្រៀង K-pop ទីមួយ ជួបជាមួយប្រធានាធិបតី Macron នៃប្រទេសបារាំង
ក្រុមចម្រៀងនារី BLACKPINK បានជួបជាមួយប្រធានាធិបតី Macron នៃប្រទេសបារាំងនិងភរិយារបស់គាត់នៅឯការប្រគំតន្ត្រីសប្បុរសធម៌ Le Gala des Pièces Jaunes ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៥ ខែ មករា ។

នៅក្នុងប្រគំតន្ត្រីសប្បុរសធម៌នោះ BLACKPINK បានសម្ដែងបទ “Pink Venom” ជាមួយនឹងលោក Gautier Capuçon ដែលជាអ្នកលេងឧបករណ៍តន្ត្រី cellist ដ៏ល្បីល្បាញលើពិភពលោក និងបានសហការជាមួយអ្នកលេង វីយូឡុងដែលល្បីឈ្មោះលោក Daniel Lozakovich ដើម្បីសម្តែងបទ “Shut Down” ។

ជាមួយគ្នានោះ រូបថតរបស់ BLACKPINK ជាមួយលោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង និងជំទាវទីមួយបារាំង Brigitte Macron ដែលធ្វើឲ្យ BLACKPINK គឺជាតារា K-pop ដំបូងគេដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រគំតន្ត្រីនេះ ហើយបានជួបជាមួយជាមួយប្រធានាធិបតី Macron នៃប្រទេសបារាំងផងដែរ។

បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី លោកស្រី Brigitte Macron បានថ្លែងអំណរគុណដល់ក្រុម BLACKPINK ដោយនិយាយថា “ប្រាក់ចំណេញទាំងអស់ដែលបានមកពីការលក់សំបុត្រទៅ មូលនិធិទាំងមូល ដែលបានរៃអង្គាសសម្រាប់ការប្រគុំតន្ត្រីនឹងត្រូវបរិច្ចាគទៅមូលនិធិសប្បុរសធម៌។

យ៉ាងណាមិញ BLACKPINK កំពុងទទួលបានប្រជាប្រិយភាពនៅជុំវិញពិភពលោកនៅលើឆាកអរន្តជាតិដោយការបានចូលរួមក្នុងការប្រគំតន្ត្រីយុទ្ធនាការដើម្បីផលប្រយោជន៍ជាសាធារណៈ និងសកម្មភាពសង្គមផ្សេងៗជាច្រើនក្នុងឆ្នាំនេះថែមទៀតផង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖រូបរាងថ្មីរបស់ Song Hye Kyo អ្នកគាំទ្រទប់សរសើរសម្រស់មិនបាន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស