ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធ ទម្លាយថា Pinky ប្ដូរចរិតសឹងទាំងស្រុង ក្រោយចេញពីមន្ទីរឃុំឃាំង
បន្ទាប់ពីតារាសម្តែងស្រី Pinky Savika ត្រូវដោះលែងពីពន្ធនាគារជាបណ្ដោះអាសន្នជាង ២ខែ នាងបានបង្ហាញមុខជាសាធារណៈតែម្ដងប៉ុណ្ណោះ ខណៈមិត្តជិតស្និទ្ធរបស់នាងចេញមកទម្លាយថា ពេលនេះ Pinky ផ្លាស់ប្ដូរចរិតសឹង ១៨០ដឺក្រេ។

អ្នកនាង Kwang Farung មិត្តជិតស្និទ្ធរបស់ Pinky ដែលរាប់អានគ្នាជាង ១០ឆ្នាំមកហើយ បានចេញមុខប្រាប់ស្ថានភាពពីមិត្តរបស់ខ្លួនថា បន្ទាប់ពីចេញពីមន្ទីរឃុំឃាំង Pinky បានប្តូរទៅជាមនុស្សផ្សេង។ Kwang Farung ប្រាប់ថា Pinky មិនសូវនិយាយច្រើនដូចមុនទេ និងចូលចិត្តលេងជាមួយក្មេងៗ ហើយពេលធ្វើដំណើរតាមរថយន្តម្ដងៗនាងចូលចិត្តច្រៀងលេង។ មិនតែប៉ុណ្ណោះ នាងឧស្សាហ៍យំណាស់។

ក្នុងនាមជាមិត្តរួមសុខរួមទុក្ខជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ Kwang Farung ពុំអាចជួយអ្វីមិត្តបានច្រើនឡើយ នាងបានត្រឹមតែជួយលើកទឹកចិត្ត Pinky ប៉ុណ្ណោះ និងសង្ឃឹមថានាងឆាប់ឆ្លងផុតរឿងអាក្រក់ៗទាំងឡាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Taew ចូលរួមអបអរអតីតមិត្តប្រុស ដែលរកបានអ្នកស្អំបេះដូង
ចុចអាន៖ Pinky បើកចិត្តនិយាយរឿងរ៉ាវកើតឡើងក្នុងជីវិត ក្រោយបង្ហាញខ្លួនជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


