ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល ក្រោយដឹងតម្លៃសណ្ឋាគារ Jessica ស្នាក់នៅប៉ារីស
អ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលចំពោះតម្លៃសណ្ឋាគារលំដាប់ផ្កាយ៥ដែល Jessica អតីតសមាជិកក្រុម Girls’ Generation ស្នាក់នៅប៉ារីសកាលពីវិស្សមកាលរបស់នាងក្នុងប្រទេសបារាំង ។

កាលពីថ្ងៃទី ៥ ខែកុម្ភៈ Jessica បានចែករំលែករូបថតនៃវិស្សមកាលដ៏ប្រណីតរបស់នាងនៅទីក្រុងប៉ារីសនៅលើគណ នី Instagram របស់នាងជាមួយនឹងចំណងជើងថា “Lazy weekends call for room service” ។ ក្នុងរូបភាពនោះបានបង្ហាញឱ្យឃើញ Jessica រីករាយនឹងសេវាកម្មបន្ទប់ ខណៈ រូបថតមួយទៀតបង្ហាញពីផ្នែកខាងក្នុងនៃបន្ទប់របស់នាង ហើយ Jessica ឈរយ៉ាងស្រស់ស្អាត ជាមួយលើគ្រែដ៏ប្រណិតក្នុងឈុតផ្កាឈូក ។


ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងបំផុតគឺតម្លៃសណ្ឋាគារ Jessica ស្នាក់នៅ ដែលសណ្ឋាគារនេះត្រូវបានគេដឹងថាជាជាសណ្ឋាគារលំដាប់ផ្កាយប្រាំ Plaza Athenee Paris ដោយសណ្ឋាគារអាចឲ្យអ្នកស្នាក់នៅមើលមានទិដ្ឋភាពនៃ Eiffel Tower និងមានភាពល្បីល្បាញ។ សម្រាប់បន្ទប់តម្លៃថោកបំផុតត្រូវបានគេដឹងថាមានតម្លៃប្រហែល ២ លានវ៉ុន (ប្រហែល ១,៦០០ ដុល្លារ) ក្នុងមួយយប់ ហើយបន្ទប់ដែលថ្លៃបំផុតគឺប្រហែល ៩ លានវ៉ុន (៧,១៧០ ដុល្លារ) ។

ទន្ទឹមនឹងនេះដែរ Jessica បានបង្ហាញមុខជាថ្មី បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធីចិន “Sisters Who Make Waves Season 3” ។ ចាប់តាំងពីពេលនោះមក នាងបានចូលប្រឡូកក្នុងប្រទេសចិន ហើយទទួលបានការស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងប្រទេសកូរ៉េនិងប្រទេសចិនផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ អ្នកដឹកនាំរឿង Dan Reed ប្រតិកម្មភាពយន្តនិយាយជីវប្រវត្តិរបស់ Michael Jackson
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត