ជីវិតកម្សាន្ដ
ស្ថាប័នMQCសម្តែងការខកចិត្ត និងបកស្រាយក្រោយផ្ទុះការរិះគន់វែកញែករឿងម្ចាស់មកុដឆ្នាំនេះ
ប្រាកដណាស់កាលពីរាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣បានរកឃើញម្ចាស់មកុដបវរកញ្ញាភេទទី៣ កម្ពុជា “Miss Queen Cambodia ឆ្នាំ២០២៣” គឺបានទៅលេីបេក្ខភាពកញ្ញា ម៉ៃយ៉ា។ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះបន្ទាប់កម្មវិធីនេះត្រូវបានបញ្ចប់ស្រាប់តែផ្ទុះការរិះគន់ និងវែកញែកពីទស្សនិកជន។

ចំពោះការរិះគន់ និងមតិវែកញែកមហាជននោះបានលើកឡើងស្រដៀងគ្នាថា សម្រាប់ម្ចាស់មកុដឆ្នាំនេះអាចបានទៅលើកញ្ញា ដេវីណា សាកសមច្រើនជាង។ យ៉ាងណាមិញក្រោយមានមតិរិះគន់ និងវែកញែកបែបនេះភ្លាមៗនោះខាងស្ថាប័នMQC បានចេញមកបកស្រាយ និងសម្តែងការខកចិត្តជាខ្លាំងទៅលើទស្សន:រិះគន់មួយចំនួន។

ស្ថាប័នMQCបានលើកឡើងខ្លឹមសារដូច្នេះថាយេីងខ្ញុំពិតជាហួសចិត្តនិងអាណិតអ្នកដែលមិនមានវិជ្ជា ជីវ:និងចង់បំពេញតួរនាទីជាគណ:កម្មការជំនាញពិ តប្រាកដ។សូមកុំប្រេីការយល់ឃេីញតែមួយចំណុចតូចរបស់ខ្លួន ដែលគ្មានជំនាញ ដេីម្បីជាន់ពន្លិចគេ ដោយគ្មានសតិព្រោះ បបេីគ្រប់គ្នាមានសតិគ្រប់គ្រាន់ក៏គង់នៅការ គោរពនិងគុណធម៌។

សូមបញ្ជាក់ថាបន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនស ប្តាហ៍នោះទីបំផុតបានរកឃេីញហេីយម្ចាស់ម្កុដបវរកញ្ញាភេទទី៣កម្ពុជា “Miss Queen Cambodia “ឆ្នាំ២០២៣គឺបានទៅលេីបេក្ខភាពលេខសម្គាល់ M QC: 019កញ្ញា ម៉ៃយ៉ា ដែលមានអាយុ២៤ឆ្នាំ និងកម្ពស់ ១.៧០ ម៉ែត្រ។ នាងនឹងត្រូវតំណាងជាតិអោយកម្ពុជាក្នុងការប្រកួតបវរកញ្ញាភេទទីបីអន្តរជាតិ Miss International Queen 2024 នៅឯប្រទេសថៃខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


