ជីវិតកម្សាន្ដ
អ្នកគាំទ្ររំភើបចិត្តនឹងវត្តមាន PanCake ចូលប្រកួត MQC និងប្រាប់ថា ទោះលទ្ធផលបែបណានៅតែគាំទ្រ
មុនលាឆ្នាំ២០២៤ ពិធីការិនីដ៏ពូកែវហាសព្ទ PanCake បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងវត្តមានរបស់អ្នកសិល្បៈរូបនេះ ក្នុងនាមជាបេក្ខភាពប្រលងកម្មវិធីប្រកួតសម្រស់ និងសមត្ថភាព Miss Queen Cambodia តំណាងខេត្តព្រះសីហនុ ខណៈនេះ ក៏ជាការបំពេញក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាបវរកញ្ញាផងដែរ។

យ៉ាងណាមិញ ក្រោយផេកផ្លូវការរបស់ស្ថាប័ន Miss Queen Cambodia បានបង្ហាញវត្តមានបវរកញ្ញាតំណាងខេត្តព្រះសីហនុរូបនេះ សាធារណជន សិល្បករសិល្បការិនី ពិសេសអ្នកគាំទ្របានសម្តែងការអបអរទន្ទឹមនឹងក្តីរំភើប ដែលបានឃើញ PanCake អាចឈានមកដល់ចំណុចមួយនេះ។
តួយ៉ាង ក្នុងចំណោមមតិអបអរសាទរទាំងនោះ ក៏មានការលើកទឹកចិត្ត និងបង្ហាញក្តីស្រលាញ់ដល់ពិធីការិនីដ៏មានប្រជាប្រិយភាពនេះផងដែរ ខណៈអ្នកគាំទ្រម្នាក់ បានផ្ញើជាវីដេអូបង្ហាញក្តីរីករាយ និងរៀបរាប់ថា ខ្លួនសប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញកញ្ញា PanCake ចូលប្រកួត Miss Queen Cambodia និងបញ្ជាក់ទៀតថា សម្រាប់ការប្រកួតនេះ បើទោះជា idol ទទួលបានលទ្ធផលបែបណា ក៏នៅគាំទ្រដែរ។

គួរជម្រាបថា ក្នុងដំណើរនៃការប្រកួត Miss Queen Cambodia 2025 នេះដែរ ក្រៅពីចូលរួមជូនពរ អ្នកគាំទ្រជឿថា PanCake នឹងអាចសម្រេចបាននូវក្តីស្រមៃមួយនេះ ក៏ព្រោះតែពិធីការិនីរូបនេះ ពេញដោយសមត្ថភាពសិល្បៈ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


