ជីវិតកម្សាន្ដ
ក្រៅពីសិល្បៈ Mai Davika រកចំណូលពី YouTube ដល់ទៅខ្ទង់លានដុល្លារក្នុងមួយខែៗ
ក្រៅពីការងារដ៏រវល់ក្នុងរង្វង់អាជីពសិល្បៈ តារាសម្ដែង Mai Davika ក៏ជាម្ចាស់ឆានែល YouTube មួយរូបផងដែរ។ ថ្វីត្បិតតែ Mai ទើបតែបើកដំណើរការកាលពីចុងឆ្នាំ ២០១៩ ប៉ុន្តែឆានែលមួយនេះត្រូវបានចាត់ទុកថាមានអ្នកចូលមើលសរុប ២៣,៥១៤,៨៦៣ ដង ស្របពេលដែលគេទម្លាយពីប្រាក់ចំណូលដែលនាងទទួលបានរាប់លានដុល្លារក្នុងមួយខែៗ។

យោងតាមគេហទំព័រ NoxInfluencer ដែលជាប្រព័ន្ធសេវាកម្មព័ត៌មាន និងវិភាគស៊ីជម្រៅរបស់ Influencer បានប្រមូលផ្តុំមូលដ្ឋាននិងចាត់ចំណាត់ថ្នាក់តារាល្បីៗក្នុងប្រព័ន្ធផ្សព្វផ្សាយអនឡាញមិនថា Youtube, Instagram, TikTok និង Twitch នោះគេបានរកឃើញថា នៅពេលឆែកមើលតំណភ្ជាប់ Channel របស់ Mai Davika ត្រូវបានរកឃើញថាឆានែលរបស់នាងមានអ្នកទស្សនាដល់ទៅ ៤៧៧,០០០ នាក់ និងមានប្រាក់ចំណូលប្រចាំខែសរុប១៥៥,៨២៣ បាត ខណៈពេលដែលប្រាក់ចំណូលប៉ាន់ស្មានក្នុងមួយវីដេអូគឺនាងទទួលបាន ១៤៥៥ បាត។
លើសពីនេះ ប្រព័ន្ធក៏បានគណនាចំនួនអ្នកទស្សនាប្រចាំថ្ងៃ បានរកឃើញថា មានចំនួន ៩០,៦៨២ នាក់ គឺ ១.៨ បាត ប្រព័ន្ធបានគណនាចំណូលប្រចាំថ្ងៃប៉ាន់ស្មានចំនួន ២១,៥០៦.១៨ បាត ខណៈចំណូលប្រចាំខែប៉ាន់ស្មានគឺ ៦៤៥,១៨៥.៥ បាត។ យ៉ាងណាមិញ តួលេខខាងលើគឺជាការគណនាដើម្បីប៉ាន់ប្រមាណចំណូលរបស់ប៉ុស្តិ៍ថ្មី Davika Hoorne ប៉ុណ្ណោះ។

តារាសម្ដែង Mai Davika និងម៉ូដែលកូនកាត់ថៃ-បែលហ្ស៊ិក ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៣ឆ្នាំ ដោយការថតស្ប៉តពាណិជ្ជកម្ម។ បន្ទាប់មកបានឈានជើងចូលវិស័យ ដើរម៉ូដ រហូតដល់អាយុ ១៧ ឆ្នាំ បានចុះកុងត្រាធ្វើជាតួសម្តែងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ប្រទេសថៃ ដោយបង្ហាញខ្លួនជាតួឯកស្រីដំបូងក្នុងរឿង Ngao Kammathep ជាមួយ Weir Sukonwat ហើយនៅចុងឆ្នាំ ២០១៥ នាងបានបញ្ចប់កុងត្រាជាមួយផលិតកម្ម ដោយប្រកាសធ្វើជាតារាឯករាជ្យពេញសិទ្ធិរហូតមកដល់ពេលនេះ។
ជាមួយគ្នានេះដែរ ភាពយន្តដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ Mai Davika កាន់តែមានគេស្គាល់ច្រើនគឺរឿង Pee Mak ក្នុងឆ្នាំ ២០១៣ ដែលរកចំណូលបានច្រើនជាងគេក្នុងប្រទេសថៃ។ ក្រៅពីការងារក្នុងវិស័យសិល្បៈ Mai Davika ក៏ធ្វើសកម្មភាពសង្គមដោយអង្គការ UNICEF ប្រចាំប្រទេស ដោយមានងារជា Friends of UNICEF ជាអ្នកការពារកុមារនិងអំពាវនាវឲ្យសង្គមឲ្យងាកមកដោះស្រាយបញ្ហាវិសមភាពថែមទៀតផង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ៥ រូប ត្រូវទស្សនិកជនប្រដូចថា មានមុខមាត់ស្រដៀង Aum Patchrapa
ចុចអាន៖ទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញស្នាមសាកនៅគល់ភ្លៅរបស់ Engfa
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


