ជីវិតកម្សាន្ដ
តារាសម្តែង ម៉ឺនឯក សុភារិទ្ធ បញ្ជាក់មូលហេតុមិនបន្តកុងត្រាជាមួយផលិតកម្មសាស្ត្រាហ្វីម
ភ្នំពេញ៖ លោក ម៉ឺនឯក សុភារិទ្ធ ដែលជាតារាសម្តែងរូបសង្ហាតែងឆក់បានតំណែងតួឯកស្ទើរគ្រប់រឿងនៅ ក្នុងវិស័យភាពរបស់ខ្មែរមុននេះបានប្រកាសយ៉ាងភ្ញាក់ផ្អើលពីកាចាក់ចេញពូផលិតកម្មសាស្ត្រាហ្វីម ខណ: មានអ្នកគាំទ្រមួយចំនួនបានសួរនាំគ្រប់គ្នា។

លោក ម៉ឺនឯក សុភារិទ្ធ ក៏ត្រូវបានគេកត់សម្គាល់ឃើញថា សម្រាប់វិស័យភាពយន្តគឺតារាប្រុសវ័យក្មេងរូបនេះ មិនត្រឹមមានទេពកោសល្យសម្តែងល្អនោះទេជារឿយៗលោកតែងក្តាប់តំណែងសម្តែងជាតួឯកច្រើន។ បច្ចុប្បន្ន ម៉ឺនឯក សុភារិទ្ធ ក្រៅតែអាជីពសម្តែងលោកក៏ជាពិធីករមានប្រជាប្រិយភាពទៀតផង។
ទាក់ទងនឹងការចាកចេញដោយមិនបន្តកុងត្រាជាមួយសាស្ត្រាហ្វីមត្រូវបានតារាសម្តែងលោក ម៉ឺនឯក សុភារិទ្ធ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីឲ្យដឹងថា ដោយសារលោកផុតកុងត្រាទើបសម្រេចចិត្តមិនបន្តទៀត។ លោកថា “ខ្ញុំបានបញ្ចប់កកុងត្រាជាមួយផលិតកម្ម Sastr afilm ហើយព្រោះ ដល់ឆ្នាំត្រូវផុតកុងត្រាហើយខ្ញុំ សម្រេចចិត្តមិនបបន្តកុងត្រាទៀតទេមូលហេតុព្រោះ ចង់ឯករាជ្យ”។

លោក បាននិយាយបន្ថែមទៀតថា បើផលិតកម្ម sastrafilmហៅថតខ្ញុំ និងស្វាគមន៍ជានិច្ចដូច្នេះសម្រាប់ផលិតករឬផលិតកម្មផ្សេងៗដែលចង់ហៅខ្ញុំបាទថតខ្ញុំបាទស្វាគមន៍និងទទួល ថតធម្មតាមិនថា ថតរឿងភាគ រឿងខ្លី ឬស្ពតពាណិជ្ជកម្មទេ ខ្ញុំទទួលទាំងអស់ ។
ភាពយន្តដែលតារាសម្ដែងលោក ម៉ឺនឯក សុភារិទ្ធ បានបង្ហាញវត្តមាននៅក្នុងផលិតកម្មសាស្ត្រាហ្វីមមានដូចជា រឿង «កូនគ្នានខាន់ស្លា , សត្រូវកំពូលស្នេហ៍, សុំឱកាសសារភាពស្នេហ៍, ប៉ា២ជើងល្អ , ប៉ាបវរកញ្ញា, បងប្អូន, ទឹកសាប, សង្គ្រាមបងប្អូន, កាំជណ្ដើរទី៣, Black Love, Game ស្នេហ៍សងសឹក ជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


