ជីវិតកម្សាន្ដ
MV ដំបូងរបស់ Jisoo រងភាពចម្រូងចម្រាសពីទស្សនិកជន
វីដេអូចម្រៀងដំបូងរបស់ Jisoo សមាជិក BlackPink ត្រូវបានអ្នកដឹកនាំផលិតឡើងអស់ថវិកាច្រើនបំផុតមិនធ្លាប់មានរបស់ផលិតកម្ម YG Entertainment កំពុងផ្ទុះជជែកគ្នានៃភាពចម្រូងចម្រាស អំពីសមត្ថភាពរាំរបស់នាង ។

យោងទៅតាមការរាយការណ៍របស់ No Cut News បានឲ្យដឹងថា Jisoo បានចេញអាល់ប៊ុមទោលដំបូងរបស់នាងនៅថ្ងៃទី ៣១ ខែមីនា។ MV បទចម្រៀងចំណងជើង Flower ត្រូវបានថតនៅសហរដ្ឋអាមេរិក ហើយ YG បានដឹកនាំផលិតឡើងអស់ថវិកាច្រើនបំផុតមិនធ្លាប់មាន ដោយវីដេអូនេះចម្រៀងចំណាយទៅលើប្រើកាមេរ៉ា ហើយសំលៀកបំពាក់ យ៉ាងច្រើន។

ជាមួយគ្នានេះ នៅលើវេទិកាកូរ៉េ Theqoo ទស្សនិកជនកំពុងជជែកគ្នាអំពី MV បទចម្រៀងនេះ ដោយសារតែពួកគេគិតថាសាច់ភ្លេងរបស់បទនេះល្អ ប៉ុន្តែមិនត្រូវគ្នានឹងសំឡេងរបស់ Jisoo ទេ។ លើសពីនេះទៀត ការបញ្ចេញក្បាច់រាំរបស់នាងមានមនុស្សជាច្រើនមិនចូលចិត្តឡើយ ដោយទស្សនិកជនបានបញ្ចេញមតិលើ Theqoo ថា “Jisoo ស្អាតតែក្បាច់រាំយ៉ាប់ណាស់” និងមានមាតិជាច្រើនទៀតប្រៀបធៀបនាង ជាមួយសមាជិកក្រុមដូចជា Jennie, Rosé ,Lisa ថែមទៀតផង។

យ៉ាងណាមិញ អាល់ប៊ុម “Me” របស់ Jisoo បានលក់ដាច់លើស ៩៥០,០០០ បន្ទះក្នុងការបញ្ជាទិញជាមុន បន្ទាប់ពីត្រឹមតែពីរសប្តាហ៍ (គិតត្រឹមថ្ងៃទី ២០ ខែមីនា) ចាប់តាំងពីការបើកលក់លើដំបូង។ គិតត្រឹមថ្ងៃទី ៣០ ខែមីនា អាល់ប៊ុមនេះបានលក់លើស ១.៣១ លានបន្ទះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាកូរ៉េខាងត្បូង ៨ រូប ប្រឹងជ្រៀតខ្លួនហក់ដល់ទឹកដីហូលីវូដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?