ជីវិតកម្សាន្ដ
លីម តិចម៉េង បំផុសគំនិតថា កុំលក់ឧត្ដមគតិបោះចោលគុណធម៌ជីវិត ដោយសារអាហារ ៣ ពេល
តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង នាពេលកន្លងមក ធ្លាប់បានទម្លាយពីប្រវត្តិតស៊ូខ្លះៗមកហើយ ដោយកាលនោះ លោកបានឲ្យដឹងថា ខ្លួនធ្លាប់ជាអតីតក្មេងឃ្វាលគោ, ធ្លាប់រត់តុតាមរោងការ និងជាសន្តិសុខជាដើម។

ប្រាកដណាស់តារាចម្រៀងវ័យក្មេង លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពាន បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រពីទស្សនិកជន គឺមានការកើនឡើងជាបន្តបន្ទាប់ ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗ មានអ្នកគាំទ្រជាច្រើននាំគ្នាទៅរង់ចាំអបអរ និងទស្សនាវត្តមានរបស់កំលោះតូចរូបនេះ។

ស្របពេលទីផ្សារចម្រៀងកំពុងមានសន្ទុះហក់ឡើង ដែលជាឱកាសចេញកើបលុយពីបណ្ដាកម្មវិធីប្រគំតន្ត្រីនេះដែរ ស្រាប់តែ លីម តិចម៉េង បានចេញមកបំផុសនូវគំនិតអ្នកគាំទ្រជុំវិញការរស់នៅ ដោយប្រកាន់ភ្ជាប់នូវសីលធម៌ និងគុណធម៌ឲ្យបានខ្ពស់ផងដែរ។ លីម តិចម៉េង បានលើកឡើងថា កុំលក់ឧត្ដមគតិ បោះចោលគុណធម៌ជីវិត ដោយសារតែអាហារ ៣ ពេល។

តារាចម្រៀងលោក លីម តិចម៉េង បាននិយាយបន្ថែមថា ស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ ពេលក្រ ត្រូវប្រឹងឲ្យមាន ពេលមាន កុំភ្លេចកំណើត កុំមើលរំលងអ្នកក្រ។ ការលើកឡើងរបស់ លីម តិចម៉េង ខាងលើនេះ គឺមានការបញ្ចេញមតិគាំទ្រជាច្រើន ខណៈមានខ្លះបាននិយាយថា មាន ឬក្រ សុទ្ធតែមានតម្លៃដូចគ្នា អ្វីដែលសំខាន់ គឺលើឧត្ដមគតិរបស់អ្នកគិត អ្នកខ្លះមាន តែឧត្ដមគតិរបស់ពួកគេអន់ជាងអ្នកក្រទៅទៀត អ្នកខ្លះមាន តែចិត្តមិនល្អស្មើអ្នកក្រទេ អ្នកខ្លះមានហើយមើលងាយអ្នកក្រទាំងដែលការពិតបើគ្មានអ្នកក្រអ្នកមានក៏មិនអាចរស់បានល្អដូចគ្នា ហើយមួយទៀតអ្នកមានក៏មិនប្រាកដថាមានរហូត ហើយអ្នកក្រក៏មិនប្រាកដថានឹងក្ររហូតដូចគ្នា៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


