ជីវិតកម្សាន្ដ
ទង្វើរបស់ Tong លើ Ploy បញ្ជាក់ច្បាស់ថា ពួកគេលែងជាមិត្តនឹងគ្នា
ទោះបីមកដល់ពេលនេះ ទំនាក់ទំនងស្នេហារបស់ Ploy Cherman និង Tong Twopee មិនទាន់ប្រកាសជាផ្លូវការប្រាប់សាធារណជនពិតមែន ប៉ុន្តែទង្វើពួកគេទាំងពីរបញ្ជាក់ច្បាស់ៗថា ពួកគេមិនមែនត្រឹមជាមិត្ត ដូចការអះអាងកន្លងមកនោះទេ។

ថ្វីត្បិតថ្មីៗនេះ តារាសម្ដែង Ploy Cherman បានបង្ហោះសារមួយហាក់ចង់បង្ហាញថា ខ្លួន និង Tong លើសពីមិត្ត និងលើសពីបងប្អូន ប៉ុន្តែដរាបណាមិនមានការបញ្ជាក់ច្បាស់ៗផ្ទាល់មាត់ពីសាមីខ្លួនទាំងពីរ ទស្សនិកជននៅតែមន្ទិលសង្ស័យ ខណៈពាក្យចចាមអារ៉ាមស្នេហារបស់ពួកគេ ក៏នៅតែបន្តចែករំលែកពេញបណ្ដាញសង្គម។

យ៉ាងណាមិញ តាមរយៈឃ្លីបដែល Ploy ទើបបង្ហោះថ្មីចុងក្រោយនេះ បានធ្វើឱ្យទស្សនិកជនលែងសង្ស័យទៀតហើយ ព្រោះសកម្មភាពដែលបានឃើញ ស្ដែងយ៉ាងច្បាស់ថា តារាទាំងពីររូបពិតជាស្រឡាញ់គ្នាប្រាកដមែន។ ក្នុងឃ្លីបទស្សនិកជនបានឃើញ Tong កំពុងបង្ហាញថ្វីដៃធ្វើម្ហូបជាពិសេសជូន Ploy សម្រាប់អាហារពេលល្ងាច។
សកម្មភាពនេះ បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថាផ្អែមគ្រប់គ្នា ហើយសង្សឹមថា ពួកគេនឹងក្លាយជាគូស្នេហ៍ផ្លូវការឆាប់ៗនេះផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ រៀមច្បង Ploy ប្រកាសពីទំនាក់ទំនងរបស់នាងជាមួយតារារ៉េប Tong ច្បាស់ការហើយ
ចុចអាន៖ អ៊ីងហ្វា ស្រែកភ្លាត់សំឡេង ក្រោយជួប Idol សំណព្វតាំងពីក្មេងៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


