ជីវិតកម្សាន្ដ
អ៊ីងហ្វា ស្រែកភ្លាត់សំឡេង ក្រោយជួប Idol សំណព្វតាំងពីក្មេងៗ
បវរកញ្ញា អ៊ីងហ្វា វ៉ារ៉ាហា ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំ២០២២ ទប់អារម្មណ៍រំភើបមិនបាន រហូតស្រែកភ្លាត់សំឡេង បន្ទាប់ពីបានជួបអាយដលសំណព្វរបស់នាងតាំងពីក្មេងៗមក នោះគឺតារាសម្ដែងប្រុសជួរមុខ Mario Maurer ។

នៅក្នុងកម្មវិធីថ្មីមួយដែលមានឈ្មោះថា “HELLO ENGFA” ទើបតែដំណើរការរដូវកាលទី១ ដោយមានបវរកញ្ញា អ៊ីងហ្វា ជាពិធីការិនី ត្រូវបានអ្នករៀបចំកម្មវិធីបង្កការភ្ញាក់ផ្អើល ដោយគេបានអញ្ជើញលោក Mario Maurer ជាភ្ញៀវកិត្តិយស។ ក្រោយឃើញវត្តមានរបស់តារារៀមច្បងរូបនេះ អ៊ីងហ្វា ពិតជាភ្ញាក់ផ្អើលខ្លាំង ហើយនាងស្រាប់តែស្រែកយ៉ាងរំភើប ព្រោះ Mario ជាតារាប្រុសដែលនាងស្រឡាញ់គាំទ្រអស់រយៈពេលរាប់ឆ្នាំមកហើយ។

គួរបញ្ជាក់ថា កម្មវិធី “HELLO ENGFA” ជាកម្មវិធីទើបសម្ភោធរដូវកាលទី១ ភាគ១ ដែលមានបវរកញ្ញា អ៊ីងហ្វា ជាពិធីការិនី ដោយកម្មវិធីបង្កើតឡើងដើម្បីជជែកគ្នាលេងពីនេះពីនោះជាមួយតារាកិត្តិយសល្បីៗនៅក្នុងប្រទេស ខណៈភ្ញៀវដំបូងគឺតារាសម្ដែង Mario Maurer ។ បន្ទាប់ជួបសម្ភាសន៍ជាមួយ Mario ទាំងតារាកិត្តិយស ទាំងពិធីការិនី បាននាំគ្នាផ្លាស់សម្លៀកបំពាក់ជាសិស្សសាលា នៅក្នុងរឿង Frist Love ហើយពេលនេះរូបភាពរបស់អ្នកទាំងពីរកំពុងទទួលការគាំទ្រខ្លាំងនៅលើបណ្ដាញសង្គម Twitter ថៃ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទិនហ្វីទម្លាយអារម្មណ៍ពិតថា លោកចូលចិត្ត Lisa ខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


