ជីវិតកម្សាន្ដ
ខាត់ សុឃឹម ដាក់ប៉ុន្មានឃ្លា លើអ្នកមានសញ្ញាប័ត្រធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែក
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានថ្លែងបំផុសស្មារតីដល់អ្នកគាំទ្រពិសេសសំដៅលើអ្នកដែលរៀនពូកែរហូតទទួលជោគជ័យមានសញ្ញាប័ត្រ២ឬ៣ថា ទោះបីជារៀនពូកែក៏មិនប្រាកដថាអ្នក ផ្សេងមិនស្មើរខ្លួនដែរ។
ខ្លឹមសាររបស់អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា មេរៀនជីវិតគឺស្មុគស្មាញណាស់នៅក្នុងសាលាគឺពុំបានបង្រៀនឲ្យស៊ីជម្រៅប៉ុន្មានទេ។ភាពជោគជ័យក៏ដូចគ្នា តាំងពីការនិយាយស្ដី ឬកពារ ចំណេះ ដឹង ភាពឆ្លាតវៃ បរិបថនៃការរស់នៅក្នុងសង្គមការមើលចិត្តមនុស្ស គឺត្រូវប្រុងប្រយ័ត្ន និងត្រូវចេះប្រើ ប្រាស់ទាំងអស់។

អ្នកនាង ខាត់ សុឃីម បានសង្កត់ធ្ងន់ថា បើអ្នករៀនពូកែមានសញ្ញាប័ត្រ២ឬ៣ក៏អ្នកមិនអាចតាំងខ្លួន ជាអ្នកចេះ ឬប្រៀបគេមិនស្មើខ្លួននិងមិនគួរមានចរិតក្រអឺតក្រទមឡើយ ព្រោះសញ្ញាប័ត្រគ្រាន់តែជាផ្នែកមួយក្នុងជីវិតទេ។ អ្នកដែលមានវា គឺគួរឲ្យសរសើរ ប៉ុន្តែសម្រាប់អ្នកដែលពុំមានវាក៏មិនគួរឲ្យមើលងាយដែរ ហើយមនុស្សម្នាក់មិនអាចចេះគ្រប់១០ឡើយ។
តារាស្រីដែលអាចលេងបានគ្រប់ទម្រង់សិល្បៈអ្នកនាង ខាត់ សុឃឹម បាននិយាយបន្ថែមទៀតថា កុំមើលស្រាលអ្នកដ៏ទៃ បើទោះជាដឹងថាសមត្ថភាពគេអន់ជាងអ្នកក៏ដោយ គួរចេះផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក។
សម្ដីប៉ុន្មានឃ្លារបស់អ្នកនាង ខាត់ សុខឃឹម នេះកាន់តែធ្វើឲ្យមានការគាំទ្រនិងផ្តល់តម្លៃលើខ្លឹម សារទាំងនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ