ជីវិតកម្សាន្ដ
ជុំ លីណូ សុំចិត្តមហាជនរក្សាសណ្តាប់ធ្នាប់ និងកិត្តិយសប្រទេសជាតិពេល ប៊ូខាវ មកកម្ពុជា
ភ្នំពេញ ៖ ស្របពលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី១២ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅនេះ តារាចម្រៀងលោក ជុំ លីណូ បានចេញមកអំពាវនាវទទូចសុំចិត្តមហាជនរក្សាសណ្តាប់ធ្នាប់និងកិត្តិយសប្រទេសជាតិឲ្យថ្លៃថ្នូរពេល ប៊ូខាវ មកដល់កម្ពុជា។

លោក ជុំ លីណូ បានលើកឡើងថា ប៊ូខាវ មកដល់ខ្មែរសូមចិត្តបងប្អូន ទទួលស្វាគមន៍ឲ្យបានល្អកុំ ឌឺដងកុំស្អប់កុំរើសអើងត្រូវរក្សាសណ្តាប់ធ្នាប់និងកិត្តិយសប្រទេសជាតិយើង ឲ្យថ្លៃថ្នូរសូមអរគុណ។ ការបង្ហាញចេតនាដ៏ល្អក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃ ការបើកកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ីប៉ារ៉ាហ្គេមលើកទី ១២ពីសំណាក់តារាចម្រៀងលោក ជុំ លីណូ គឺទទួលបានការគាំទ្រច្រើនពីមហាជន។
ជាមួយគ្នានឹងការលើកឡើងនេះដែរ លោក ជុំ លីណូ ក៏បានថ្លែងប្រាប់”កម្ពុជាថ្មី”ថា លោកក៏សូមសរសើរ និងលើកទឹកចិត្តចំពោះកីឡាករជម្រើសជាតិរបស់កម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេមទាំងអស់ដែលបានខិនខំដើម្បីជាតិ។
លោក ជុំ លីណូ គឺជាតារាចម្រៀងប្រុសមួយរូបដែលចូលចិត្តស្តាយ៍បែបយុវវ័យ។ សម្រាប់អាជីពសិល្ប:របស់លោក បច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម។ ទន្ទឹមនឹងនេះ លោកក៏មានអាជីវកម្មផ្ទាល់ ខ្លួនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សិប្បកម្មស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ពង្រីកទីផ្សារនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសចំនួន៣ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ឆន សុវណ្ណារាជ ប្រកាសលុបចោលការងារជាច្រើន ក្រោយធ្លាក់ខ្លួនឈឺធ្ងន់