ជីវិតកម្សាន្ដ
កូនប្រុសទទួលសញ្ញាបត្រនៅអាមេរិក មាស សុខសោភា មោទនភាព និងថ្លែងក្ដីរំភើបយ៉ាងកក់ក្ដៅ
កំពូលតារាចម្រៀង មាស សុខសោភា បង្ហាញពីអារម្មណ៍រំភើប និងកក់ក្ដៅបំផុត ខណៈកូនប្រុសបានទទួលសញ្ញាបត្រនៅអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ អ្នកនាង មាស សុខសោភា បានបញ្ជាក់ថា ទោះបីកូនជាកូនខ្មែរទៅរស់នៅ និងសិក្សានៅក្រៅប្រទេស តែកូននៅតែបង្ហាញពីអត្តសញ្ញាណរបស់កូនខ្មែរដដែល។

ថ្លែងពីអារម្មណ៍រំភើប អ្នកនាង មាស សុខសោភា បានរៀបរាប់ថា «សូមអបអរសាទរកូនប្រុស សូមជូនពរឲ្យកូនជោគជ័យគ្រប់កិច្ចការ ទាំងការសិក្សា និងកិច្ចការងារផ្សេងៗ ហើយទទួលបាននូវសុខភាពល្អ ជួបប្រទះតែមនុស្សល្អៗ ចូលមកក្នុងជីវិតរបស់កូន កូនគឺជាកូនប្រុសដែលស្អាតឆ្លាតពូកែ ហើយប្រកបទៅដោយសីលធម៌ ស្ដាប់ដំបូន្មាន មិនដែលធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្ត មានភាពក្លាហានអាចដោះស្រាយបញ្ហាមួយចំនួនបានដោយខ្លួនឯង»។

តារាចម្រៀង មាស សុខសោភា បាននិយាយទៀតថា «ដូច្នេះសូមឲ្យការខិតខំប្រឹងប្រែងរបស់កូនជោគជ័យក្នុងជីវិត សម្រេចរាល់បំណងប្រាថ្នាទាំងអស់របស់កូនដែលបានប៉ងប្រាថ្នា ពិតជារំភើបខ្លាំង ជាងនេះទៅទៀតនៅពេលដែលកូនឡើងទទួលសញ្ញាបត្រ កូនបានបង្ហាញពីការគោរពលើកដៃសំពះលោកគ្រូ អ្នកគ្រូ និងមនុស្សជុំវិញខ្លួនកូន ដែលបង្ហាញថា ទោះបីកូនជាកូនខ្មែរទៅរស់នៅ និងសិក្សានៅក្រៅប្រទេស តែកូននៅតែបង្ហាញពីអត្តសញ្ញាណរបស់កូនខ្មែរដដែល»។

តារាស្រីល្បីឈ្មោះអ្នកនាង មាស សុខសោភា បាននិយាយទៀតថា «សុំទោសផងណាដែលម៉ាក់អត់បានចូលរួម ដោយសាររវល់បំពេញការងារ តែយ៉ាងណាក៏សូមជូនពរកូនពីចម្ងាយ ពេលរួចពីការងារយើងនឹងជួបគ្នាឆាប់ៗណាកូនប្រុស»។ តាមរយៈនេះដែរ មានអ្នកគាំទ្រ និងមហាជនមួយចំនួន បានសម្ដែងការអបអរសាទរជាមួយអ្នកនាង មាស សុខសោភា ដែលកូនប្រុសទទួលបានសញ្ញាបត្រនៅអាមេរិកនាពេលនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


