Connect with us

ជីវិតកម្សាន្ដ

កន្លងទៅ ៧ ឆ្នាំហើយ តួរងប្រុស Jin Goo រឿង “Descendants of the sun” មានសភាពបែបណាហើយ?

បានផុស

នៅ

កាលពី ៧ ឆ្នាំមុន Jin Goo ធ្លាប់ជាតារាប្រុសសំណព្វចិត្តរបស់ទស្សនិកជន នៅពេលដែលគាត់បាន​ក្លាយជាតួ Seo Dae Young នៃខ្សែភាពយន្តរឿង “Descendants of the Sun” ។ នៅ​ពេល​រឿងចាក់​ផ្សាយ​ Jin Goo កាន់​តែ​មាន​ប្រជា​ប្រិយ​ភាព​ជាង​តួ​ឯក​ប្រុស Song Joong Ki ទៅ​ទៀត។ ជាងនេះទៅទៀត លោកត្រូវចាប់គូជាមួយ​តារាស្រី Kim Ji Won ដោយកាលណោះធ្វើឲ្យ​ទស្សនិកជន​ពេញចិត្តគូនេះ​យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បន្ទាប់ពីរឿង “Descendants of the Sun” តារាសម្ដែង Song Joong Ki, Song Hye Kyo និង Kim Ki Won មាន​អាជីព​ល្អ​ប្រសើរ​ខ្លាំង ខណៈ Jin Goo ស្ទើរតែ​នៅស្ងៀម។ អាជីពរបស់គាត់ពិតជាខ្វះខាត។ ថ្វីត្បិតតែតួឯកប្រុសបានចូលរួមក្នុងតួនាទីសំខាន់មួយចំនួនក៏ដោយ ក៏គាត់មិនអាចយក​ឈ្នះ​ស្រមោលរបស់​តួឯកប្រុស “Descendants of the Sun” បាន​ឡើយ។

ដោយឡែកនាពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួន Jin Goo ទើបតែ​បាន​អាប់ដេត​រូបថត​ថ្មីៗ​មួយ​ចំនួន។ គាត់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​នៅពេល​គាត់​ទុកសក់​វែង ដោយ​បន្ត​ស្ទីល​បែប​យុវវ័យក្នុង​អាយុ ៤២ ឆ្នាំ ទស្សនិកជនលែងបានឃើញរូបរាងបុរសសង្ហាពីមុនមានសក់ខ្លីហើយ។

ក្នុងនោះមាន​ព័ត៌មាន​ថា ​តារា​រូប​នេះ​ត្រៀម​នឹង​ចូល​រួម​ក្នុង​គម្រោង I’ll Take the Trip for You មនុស្សជាច្រើនមានការចង់ដឹងចង់ឃើញ ប្រសិនបើគាត់បានបណ្តុះសក់របស់គាត់ឲ្យវែង ដើម្បីចូលរួមក្នុងគម្រោងនេះ។ យ៉ាង​ណា​មិញ ខាង Jin Goo មិន​បាន​ចែក​រំលែក​អ្វី​ថ្មី​អំពី​រឿង​នេះ​ទេ។ ក្រៅ​ពី​រឿង I’ll Take the Trip for You តារាប្រុសរូបនេះក៏​មាន​រឿង​មួយ​ទៀត​ដែល​រង់ចាំ​ថ្ងៃ​ចេញ​ផ្សាយ​ដែរ​គឺ “Re-Born”។ ក្នុង​រឿង​នេះ លោក​បាន​រួម​សម្ដែង​ជាមួយ​តារា​សម្ដែង Kim Min Seok ជា​តួ​ប្រុស​ដែល​សម្ដែង​​ក្នុង​រឿង Descendants of the Sun។ ការ​ជួបជុំ​គ្នា​របស់​អ្នក​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ទន្ទឹង​រង់ចាំ។

ថ្វីត្បិតតែអាជីពរបស់គាត់​មិនសូវល្អក៏ដោយ ប៉ុន្តែ Jin Goo មានអាពាហ៍ពិពាហ៍​ដែលពោរពេញដោយសុភមង្គល។ ក្នុងឆ្នាំ ២០១៤គាត់បានណាត់ជួបជាសាធារណៈ និងរៀបការជាមួយនារីម្នាក់ដែលមកពីក្រៅឧស្សាហកម្មកម្សាន្តដែលមានឈ្មោះថា Kim Ji Hye ។ យោងតាមប្រភពជាច្រើន Kim Ji Hye គឺជាកូនស្រីរបស់គ្រួសារដ៏មានកិត្យានុភាព​ដែលមានឋានៈខ្ពស់នៅក្នុងប្រទេសកូរ៉េ។ គ្រួសារនេះមានអាជីវកម្មអន្តរជាតិល្បីៗជាច្រើន។

បន្ទាប់​ពី​រៀប​ការ​រួច Jin Goo និង​ភរិយា​បាន​ស្វាគមន៍​កូន​​ដំបូង​របស់​ពួក​គេ​ជា​ផ្លូវ​ការ។ តាំង​ពី​មាន​កូន​មក តារា​សម្ដែង​រូប​នេះ​បាន​លាត​ត្រដាង​តិចតួច​អំពី​គ្រួសារ​របស់​ខ្លួន។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​ទស្សនិកជន​មាន​ដំណឹង​តិចតួច​ពី​គ្រួសារ​តារា​សម្ដែង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖BLACKPINK នឹងសម្រាកមួយរយៈពេលខ្លី មុននឹងបន្តកាលវិភាគដ៏មមាញឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម