ជីវិតកម្សាន្ដ
ស្រីស្អាត លីវ ជីលី សុំការលើកទឹកចិត្តពីអ្នកគាំទ្រមុនចេញទៅប្រកួតលើឆាកអន្តរជាតិ
ស្រីស្អាត លីវ ជីលី បន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Supranational Cambodai2023 ពេលនេះនាងបាននឹងកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងឲ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ។ បើតាមការបញ្ជាក់បវរកញ្ញាតំណាងកម្ពុជារូបនេះ នឹងត្រូវចេញតំណើរនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រាកដណាស់ លីវ ជីលី គឺជាបវកញ្ញាតំណាងកម្ពុជាដែលត្រូវបានជ្រើសរើសចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិក្នុងវេទិការ Miss Supranational 2023 នៅប្រទេសប៉ូឡូញនាឆ្នាំនេះ។ ការចេញទៅប្រកួតនេះនឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកនអន្តរជាតិផងដែរ។

ជាការកត់សម្គាល់មុនពេលចេញទៅប្រកួត លីវ ជីលី បានត្រៀមខ្លួនរួចជាស្រេច និងក៏បានធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងកម្ពុជាអោយចូលរួមប្រកួតលើឆាកអន្តរជាតិ។ក្នុងនោះដែរសាមីខ្លួនកញ្ញា ជីលី ក៏បានសុំកាលើកទឹកចិត្តពីអ្នកគាំទ្រនៅកម្ពុជាមុនពេលចាក់ចេញទៅប្រកួតនេះផងដែរ។

កញ្ញា លី ជីលី បាននិយាយទៅកាន់អ្នកគាំទ្រថា សួស្តីបងប្អូន យើងអាចជួបគ្នាបានទេ? ម៉ោង៤និង៣០នាទីនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នាងបញ្ជាក់ដែរថា នៅថ្ងៃទី២៥ ខែមិថុនានេះ ជួបគ្នានៅប្រលានយន្តហោះភ្នំពេញហើយបើចង់ជូនដំណើរ ជូនដំណើរ ជីលី អោយហើយ ព្រោះតែម្តងនេះទៀតទេ។

បវរកញ្ញា លី ជីលី បន្ថែមថា ក្នុងតំណើរចេញទៅប្រកួតនេះ នាងនឹងត្រូវចេញពីភ្នំពេញទៅកាន់ប្រទេសថៃ ហើយចេញពីថៃទៅអាឡឺម៉ង់ ហើយទើបបានទៅប៉ូឡូញ គឺធ្វើតំណើររហូត៣តង់។ យ៉ាងណាក៏មានអ្នកគាំទ្ រនិងលេងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាលើកកម្លាំងចិត្តជូនពរឱ្យកញ្ញា ជីលី ទទួលបានលទ្ធផលល្អក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


