ជីវិតកម្សាន្ដ
ខកចិត្តមិនជាប់ក្នុង Top 6 បេក្ខនារីកីឡាកាយវប្បកម្មម្នាក់ គប់ស្បែកជើងកែងទៅគណៈកម្មការ
កាលពីថ្ងៃទី ២២ ខែមិថុនា កាសែត The Paper បានរាយការណ៍នៅឯព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មនារីក្នុងខេត្ត Jiangsu ប្រទេសចិន មានករណីដ៏កម្រមួយ នៅពេលដែលបេក្ខនារីម្នាក់បន្ទាប់ពីស្តាប់លទ្ធផល មានការតូចចិត្តខ្លាំងពេក ហើយបានធ្វើសកម្មភាពគប់ស្បែកជើងដាក់គណៈកម្មការ។

ទស្សនិកជនជាច្រើនដឹងថា នៅយប់ចុងក្រោយបានប្រព្រឹត្តទៅដោយការប្រកួតប្រជែងរបស់បេក្ខនារីចំនួន ២០០ នាក់។ បេក្ខនារីទាំងនេះឆ្លងកាត់ជុំនៃឈុតប៊ីគីនី និងម៉ូដែលកីឡាកាយវប្បកម្មនារីសម្រាប់គណៈកម្មការដើម្បីដាក់ពិន្ទុ។ ប៉ុន្តែបេក្ខនារីម្នាក់ឈ្មោះ Wong មិនបានជាប់ Top 6 ក្នុងការប្រកួតឈុតប៊ីគីនីនោះទេ ទើបនាងសម្តែងការខកចិត្ត និងមានអារម្មណ៍ថាចៅក្រមដាក់ពិន្ទុមិនយុត្តិធម៌។
បេក្ខនារីដដែលសម្ដែងការមិនពេញចិត្តនឹងការសម្រេចរបស់ចៅក្រម ហើយខឹងនឹងរឿងនេះ ពេលប្រកួតលើឆាកនៅរសៀលថ្ងៃដដែល នាងបានដោះស្បែកជើងកែងចោតចោលទៅលើចៅក្រម។ បន្ទាប់ពីទង្វើដ៏គ្រោះថ្នាក់នេះ នាងត្រូវបានសន្តិសុខអូសពីលើឆាកភ្លាមៗ។
ទោះយ៉ាងណាក៏ដោយ ឃ្លិបនេះក៏បានចាប់យកការភ័យស្លន់ស្លោរបស់អ្នករាល់គ្នាពេលមានហេតុការណ៍កើតឡើង។ គ្មានអ្នកណាគិតថានាងអាចនឹងបាត់បង់កំហឹង និងខ្វះការគ្រប់គ្រងបែបនេះឡើយ។
ទាក់ទិននឹងឧបទ្ទវហេតុនេះ តំណាងអ្នករៀបចំកម្មវិធីបានឆ្លើយប្រាប់អ្នកសារព័ត៍មានថា កំពុងតែស៊ើបអង្កេតរកមូលហេតុ និងពិនិត្យមើលឡើងវិញនូវដំណើរការប្រឡងរបស់បេក្ខនារីរូបនេះ។ បុគ្គលនេះជឿថាទង្វើរបស់បេក្ខនារីឈុតស្វាយគឺគ្មានសណ្តាប់ធ្នាប់។ អ្នកតំណាងបាននិយាយថា “យើងអនុញ្ញាតឲ្យបេក្ខនារីតវ៉ាអំពីលទ្ធផល ប្រសិនបើនាងមិនពេញចិត្តនឹងពិន្ទុ នាងអាចប្តឹងទាំងស្រុងជាមួយអ្នករៀបចំ។ ប៉ុន្តែយើងមិនបានទទួលពាក្យបណ្តឹងរបស់នាងទេ”។
យ៉ាងណាមិញ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាបេក្ខនារីឈុតពណ៌ស្វាយ មានទំនាក់ទំនងជាមួយសមាជិកនៃគណៈកម្មាធិការរៀបចំ ហើយត្រូវបានសន្យាថានឹងឈ្នះការប្រកួត ប៉ុន្តែត្រូវគេមិនអើពើនឹងនាងទៅវិញ។
អ្នករៀបចំបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេបានបង្កើតក្រុមស៊ើបអង្កេត ហើយនឹងដាក់ទណ្ឌកម្មទៅតាមបទប្បញ្ញត្តិប្រសិនបើមានការបំពានណាមួយ។ គេដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធខេត្ត Jiangsu ប្រទេសចិន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប៉ុន្តែមិនធ្លាប់មានហេតុការណ៍ស្រដៀងគ្នានេះពីមុនមកទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រី ចិន ម្នាក់ ត្រូវគេតិះដៀលថាជាបិសាច ក្រោយថត Selfie មុខអ្នករបួសយ៉ាងសប្បាយរីករាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


