Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី ចិន ម្នាក់ ត្រូវគេតិះដៀលថាជាបិសាច ក្រោយថត Selfie មុខអ្នករបួសយ៉ាងសប្បាយរីករាយ

បានផុស

នៅ

ស្ត្រី​អ្នក​ទេសចរ​ម្នាក់​បាន​ប្រទះ​ឃើញ​អ្នក​របួស​ដេក​សន្លប់ បែរលើកទូរស័ព្ទហើយថតរូប Selfie សើចសប្បាយរីករាយ ស្របពេលដែលអ្នក​និយម​លេង​អ៊ីនធឺណិត​ឃើញ​ហើយ​រិះគន់ថា នេះជា​ស្នាមញញឹម​របស់បិសាចពិតប្រាកដណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ម្នាក់​នៅ​ខេត្ត Jiangsu ប្រទេស​ចិន​ដើរ​នៅ Chun Shenjian នៃសួន Si Hui ទីក្រុង Wuxi ហើយ​​ប្រទះ​ឃើញ​អ្នកជំងឺម្នាក់​ដេក​សន្លប់​នៅ​មាត់​អូរ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ជួយឬ​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ ផ្ទុយ​ទៅ​វិញ គាត់​បាន​យក​ទូរសព្ទ​ដៃ​ចេញ ហើយ​ថត​រូប​ Selfie យ៉ាង​សប្បាយដោយ​ប្រើ​អ្នក​របួសជារូបភាពផ្ទៃខាងក្រោយ។

អ្នក​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយថា ជន​រង​គ្រោះ​ដេក​ដួល​សន្លប់​ស្ដូកស្ដឹង។ គាត់​ហាក់​ដូចជា​បាន​រអិល​ដួល​ពេល​ដើរ​តាម​អូរ ហើយ​ខណៈ​កំពុង​រង់ចាំ​អ្នក​ជួយ​សង្គ្រោះ​មក​ដល់ ស្រាប់តែ​ស្ត្រី​ម្នាក់​បាន​ដើរ​កាត់​កន្លែង​កើតហេតុដោយប្រើអ្នក​រង​របួស​ជា​ផ្ទៃខាងក្រោយ​ សម្រាប់​ថត​រូប​បង្ហាញ​ស្នាម​ញញឹម​យ៉ាងសប្បាយរីករាយទៅវិញ។

ក្រោយមក រឿងនេះបានក្លាយជាប្រធានបទនៃរឿងភាគនៅក្នុងពិភពអនឡាញ សូម្បីតែ Huang An ដែលជា​សិល្បករ​តៃវ៉ាន់ដ៏ល្បីល្បាញក៏បានចែករំលែករូបភាពនៅលើ Weibo ថ្កោលទោស​អាកប្បកិរិយានេះ​ ក៏ដូចជាអ្នកនិយមលេង​អ៊ីនធឺណែត​រិះគន់ថា គាត់ដូចមេធ្មប់ដែល​មាន​ចិត្តឃោរឃៅណាស់។ ស្ត្រីអាក្រក់នេះចិត្តអាកក្រក់ ប្រសិនបើអ្នកទៅនរកឥឡូវនេះអ្នកនឹងមិនខ្លាចខ្មោចទេ​ អ្នកអាចថតរូបខ្លួនឯង​បានគ្រប់យ៉ាង”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖tw.nextapple

ចុចអាន៖កូនក្រមុំនៅ ចិន ត្រូវក្រុមមិត្តភ័ក្ដិកូនកំលោះព្រួតធ្វើបាបតាមអំពើចិត្ត ដោយគិតថាជាវប្បធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម