ជីវិតកម្សាន្ដ
អ្នករាយការណ៍ព័ត៌មាន MBN និងជាអតីតបវរកញ្ញាទទួលមរណភាពនៅអាយុ ២៦ ឆ្នាំ
កាលពីថ្ងៃទី២៥ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍អំពីការស្លាប់របស់អ្នកយកព័ត៌មាន Lee Yeon Je និងជាអតីតបវរកញ្ញា ទទួលមរណភាពនៅអាយុ ២៦ ឆ្នាំបន្ទាប់ពីបានទទួលការវះកាត់ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃ។

មុនពេលនាងស្លាប់ Lee Yeon Jae បានប្រាប់ថា នាងបានឈប់ធ្វើជាអ្នកយកព័ត៌មាន MBN ជាបណ្ដោះអាសន្ន ដោយសារហេតុផលសុខភាព។ នាងបានថ្លែងអំណរគុណចំពោះសហការី និងមិត្តភ័ក្ដិដែលបានគាំទ្រនាងកាលកន្លងមក។
នៅលើ Instagram ចុងក្រោយរបស់អ្នកយកព័ត៌មាន Lee Yeon Je បានសរសេរថា “វាជាជំងឺជាងពីរខែ និងជាសះស្បើយឡើងវិញ។ សូមអរគុណមិត្តល្អរបស់ខ្ញុំ ខ្ញុំបានបញ្ចប់ការងារចុងក្រោយរបស់ខ្ញុំ មុនពេលឈប់សម្រាកឈឺ។ ទោះបីជាមានការលំបាក ប៉ុន្តែខ្ញុំតែងតែអរគុណ និងស្រលាញ់មនុស្សជុំវិញខ្ញុំដែលបានគាំទ្រខ្ញុំ” ។
ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រមានការសោកស្ដាយចំពោះការស្លាប់របស់ពិធីការីឆ្នើមរូបនេះយ៉ាងខ្លាំង ព្រោះនាងគឺបុគ្គលិកល្អ និងតែងបំផុសគំនិតជាច្រើនដល់មហាជន។
សូមជម្រាបឲ្យដឹងថា Lee Yeon Je កើតក្នុងឆ្នាំ ១៩៩៦ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសា និងអក្សរសាស្ត្របារាំងពីសាកលវិទ្យាល័យកូរ៉េ។ នាងបានឈ្នះការប្រលងបវរកញ្ញា Daegu ក្នុងឆ្នាំ ២០២០។ ក្រោយមកនាងបានកាន់តំណែងជាអ្នកផ្សាយនៅ Yonhap News TV ហើយកាលពីឆ្នាំមុន Lee Yeon Je បានដាក់ពាក្យទៅ MBN ហើយបានក្លាយជាពិធីករផ្នែកសេដ្ឋកិច្ច និងកិច្ចការបច្ចុប្បន្ន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការពិតត្រូវទម្លាយ តារាកូរ៉េ Gong Yoo ជាចៅប្រុសជំនាន់ទី ៧៩ របស់អ្នកប្រាជ្ញស្រុកចិនខុងជឺ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


