ជីវិតកម្សាន្ដ
ក្រៅពីសិល្បៈ Kwan ជាម្ចាស់ជំនួញដ៏ជោគជ័យមួយរូប
ប្រិយមិត្តតាមដានសិល្បៈថៃ បានស្គាល់មកហើយ តារាស្រីថៃ ក្វាន់ យូសាម៉ានី (Kwan Usamanee) ដែលជាតារាសម្ដែងជួរមុខលំដាប់ប្រទេស ព្រមទាំងជាតារាបង្ហាញម៉ូដដ៏ពេញនិយមមួយរូប។

ក្រៅពីអាជីពសម្ដែង បង្ហាញម៉ូដ និងថតស្ពត តាមពិត ក្វាន់ ជាសហគ្រិនវ័យក្មេងដ៏ជោគជ័យមួយរូប ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលនាងកំពុងកាន់កាប់ មិនក្រោម ៥លានដុល្លារនោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា បច្ចុប្បន្នតារាស្រីវ័យ ៣៥ឆ្នាំរូបនេះជាម្ចាស់ហាងកែសម្ផស្សមួយកន្លែងដែលមានទីតាំងនៅកណ្ដាលទីក្រុងបាងកក។ ហាងរបស់ ក្វាន់ មានឈ្មោះថា Uzi Beauty Club ដែលជាហាងថែរក្សាសម្រស់ និងកែសម្ផស្សស្ត្រី ហើយវាកំពុងដំណើរការយ៉ាងជោគជ័យ ខណៈមួយថ្ងៃៗ ហាងនេះរកចំណូលបានរាប់ម៉ឺនបាតឯណោះ។ យ៉ាងណាមិញ ចំណូលជាក់លាក់ និងទ្រព្យសុទ្ធរបស់ ក្វាន់ យូសាម៉ានី នាពេលនេះ ពុំមាននរណាច្បាស់នោះទេ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាថៃ Kwan ទម្លាយថា នាងមានរាងតូចស្ដើង មិនមែនដោយសារការហាត់ប្រាណទេ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


