ជីវិតកម្សាន្ដ
តារាថៃ Kwan ទម្លាយថា នាងមានរាងតូចស្ដើង មិនមែនដោយសារការហាត់ប្រាណទេ
បន្ទាប់ពីប្រកាសវិលចូលទូរទស្សន៍ប៉ុស្តិ៍លេខ ៧ វិញ តារាសម្ដែង និងបង្ហាញម៉ូដ ក្វាន់ យូសាម៉ានី (Kwan Usamanee) ហាក់ព្យាយាមថែសម្រស់កាន់តែខ្លាំង ជាពិសេសផ្នែកចង្កេះ និងក្បាលពោះ ហើយការពិតនៅពីក្រោយការថែរាងឱ្យស្គមរបស់នាង មិនមែនបានមកពីការហាត់ប្រាណនោះទេ។

តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បានទម្លាយដោយឥតលាក់បាំងថា មុនពេលថតកុន និងរឿងភាគថ្មី នាងត្រូវប្រាកដថាខ្លួនមានរាងស្លីមស្អាត ដើម្បីប្រជែងជាមួយតារាស្រករក្រោយ។ ជាមួយគ្នានោះ ក្វាន់ និយាយថា បើចាំរាងស្អាតពីការហាត់ប្រាណ វាត្រូវចំណាយពេលយូរណាស់ ទើបនាងត្រូវរកផ្លូវកាត់។


“ទស្សនិកជនប្រហែលជាគិតថា ខ្ញុំមានរាងស្អាតដោយសារការហាត់ប្រាណ ប៉ុន្តែមិនមែនទាំងស្រុងទេ។ ដើម្បីទទួលបានក្បាលពោះរាបស្មើ និងចង្កេះតូច ខ្ញុំបានទទួលសេវាសម្រកខ្លាញ់តាមរយៈម៉ាស៊ីន។”
ការសម្រកខ្លាញ់ដោយម៉ាស៊ីន មិនត្រឹមតែស្រកខ្លាញ់ប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យរឹតបន្តឹងក្បាលពោះឱ្យចេញសាច់ដុំស្អាតទៀតផង។ ក្វាន់ បញ្ជាក់ថា នាងមិនហ៊ានវះកាត់នោះទេ ទើបបានជាប្រើវិធីនេះជំនួសវិញ។ ដោយឡែកផ្នែកផ្សេងទៀតនៃរាងកាយ មិនធ្លាប់ឆ្លងកាត់មុខកាត់នោះទេ ហើយនេះជាលើកទីមួយហើយដែលនាងប្រើបច្ចេកវិទ្យាជួយកែកុនសម្រស់៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៣ ឈុតពី Pu Praya នៅប៉ារីស ធ្វើឱ្យអ្នករិះគន់អន់ចង់
ចុចអាន៖ ប្រឡូកពិភពតន្ត្រី ១១ឆ្នាំ D.O សមាជិក EXO ទើបតែបង្កើតគណនីបណ្ដាញសង្គម នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


