ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន លះបង់ដើម្បីក្បាច់គុនល្បុក្កតោខ្មែរលើសសុខភាពខ្លួនឯង
ល្បុក្កតោ គឺជាក្បាច់គុនវប្បធម៌ខ្មែរដែលកំពុងតែមានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជា និងពិភពលោក។ ដោយឡែកបើនិយាយដល់ឈ្មោះព្រឹទ្ធាចារ្យផ្នែកក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” គឺលោកគ្រូក្រមាមាស សាន គឹមស៊ាន ច្បាស់ណាស់ថាមានមហាជនជាច្រើនពិតជាបានស្គាល់រូបលោក។

លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ត្រូវបានគេចាត់ទុកថា លោកគ្រូ ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតពិភពលោកបានស្គាល់ និងល្បីល្បាញលើឆាកអន្តរជាតិ។ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ទោះបីលោក ពេលនេះមានអាយុច្រើនហើយក្តី តែលោកគ្រូតាបានប្រើពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោកខិតខំប្រឹងប្រែងចងក្រងឯកសារលើកស្ទួយ ផ្សព្វផ្សាយ និងលះបង់ យ៉ាងច្រើនដើម្បីវប្បធម៌ក្បាច់គុនបុរាណខ្មែរ”ល្បុក្កតោ”។



យ៉ាងណាមិញ បើតាមការឱ្យដឹងពីតារាសម្ដែង កញ្ញា ពេជ្រចរណៃ ដែលជាកូនសិស្សលោកគ្រូតាបានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ពេលនេះបានលះបង់ដើម្បីវប្បធម៌ ក្បាច់គុនល្បុក្កតោខ្មែរលើសពីសុខភាពខ្លួនឯងទៅទៀត។ កញ្ញាបានបន្តថា បើទោះបីជាពេលនេះ លោកធ្លាក់ខ្លួនឈឺក៏ដោយ ប៉ុន្តែលោកគ្រូតា នៅតែឆ្លៀតចងក្រងក្បាច់គុនបន្ថែមទៀតដើម្បីក្មេងៗ ក៏ដូចយុវជនជំនាន់ក្រោយ។
តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានឆ្លៀតពេលចុះទៅសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងបានអំពាវនាវ ហើយសង្ឃឹមថា សិស្សគុនល្បុក្កតោទាំងអស់នឹងឆ្លៀតពេលដើម្បីមកសួរសុខទុក្ខលោកគ្រូតាអោយបានគ្រប់គ្នា។ ក្នុងនោះ ចរណៃ បានជូនពរលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។
ឮ



សូមបញ្ជាក់ដែរថា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប ស្តីពីការចុះគុន”ល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិរបស់អង្គការយូណេស្កូបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូតាមសេចក្ដី សម្រេច17.COM7៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


