ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរ រចនា រ៉ាវ៉ាឌី ថា ស្រស់ស្អាតប្រកបដោយទំនុកចិត្ត
មហាជនអ្នកគាំទ្រដឹងហើយថា កញ្ញា រចនា រ៉ាវ៉ាឌី ជាតារាស្រីវ័យក្មេងមួយរូបដែលទទួលបានការគាំទ្រ និងកំពុងក្រសោបបានទីផ្សារសម្តែងច្រើននាអំឡុងមួយរយៈពេលចុងក្រោយនេះ។

យ៉ាងណាថ្មីៗនេះ កញ្ញា រចនា រ៉ាវ៉ាឌី ក៏បានសម្ញែងរូបភាពតុបតែងខ្លួនដ៏ស្រស់ស្អាត ទាក់ភ្នែកអ្នកគាំទ្រផងដែរ។ ទន្ទឹមគ្នា នៃការបង្ហាញខ្លួនជាមួយភាពស្រស់ស្អាត តារាសម្តែង រចនា រ៉ាវ៉ាឌី បានទទួលការគាំទ្រ និងសរសើរពីសំណាក់មហាជន ពិសេសមិត្តៗ យុវវ័យ ដែលនិយមស្នេហាវិស័យសិល្បៈរបស់ខ្មែរផងដែរ។ សម្រាប់សាមីខ្លួនកញ្ញា រចនា រ៉ាវ៉ាឌី ក៏បានបង្ហើបអារម្មណ៍របស់ខ្លួនថា «មនុស្សស្រីគ្រប់រូបគេមានចំណុចស្អាតរៀងៗ ខ្លួន សំខាន់លើខ្លួនយើងចេះតុបតែងខ្លួន ឬក៏ចេះធ្វើឲ្យខ្លួនឯងមានទំនុកចិត្ត និងលេចធ្លោដែរអត់»។ ជាការពិតភាពរឹងមាំរបស់តារាវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែលើកសរសើរ និងផ្តល់កម្លាំងចិត្តថែមទៀតដល់នាងគ្រប់ពេល។

តាមការកត់សម្គាល់បើតាមការលើកឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈរបស់ខ្មែរ បានមើលឃើញថា តារាសម្ដែង រចនា រ៉ាវ៉ាឌី ថ្វីត្បិតនាងមានវ័យក្មេងក៏ពិតមែន តែសម្រាប់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។

ចំពោះការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែ រចនា រ៉ាវ៉ាឌី គឺជាតារាសម្តែងខ្មែរមួយរូបមានសមត្ថភាពសម្តែងបានយ៉ាងល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ ព្រមទាំងមានអត្តចរិតស្លូតបូត និងសុភាពរាបសារទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


