ជីវិតកម្សាន្ដ
ផលិតករ លៀក លីដា ៖ ការងារបរាជ័យពុំមានអ្វីគួរឲ្យខ្លាចជាងចិត្តបរាជ័យទេ
លោក លៀក លីដា ផលិតករភាពយន្ត និងម្ចាស់ផលិតកម្ម LD បានបង្ហាញខ្លឹមសារបំផុតស្មារតីក្នុងន័យដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មនុស្សទូទៅ ក៏ដូចជាអ្នកគាំទ្រនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ខ្លឹមសាររបស់ផលិតករ និងជាអ្នកដឹកនាំសម្តែងភាពយន្តល្បីឈ្មោះលោក លៀក លីដា បាននិយាយពាក់ព័ន្ធការឆ្លងកាត់ការងារដែលអាចជួបភាពបរាជ័យ ឬ ជីវិតជាដើម។ ក្នុងន័យនេះ បានធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា ជារឿងបង្ហាញជាក់ស្ដែងសម្រាប់មនុស្សគ្រប់គ្នាគួរពិចារណាខ្លឹមសារដែលលោក លៀក លីដា បានលើកឡើង។

លោក លៀក លីដា បាននិយាយដោយទស្សនៈបែបនេះថា «ការងារបរាជ័យមានអីគួរឲ្យខ្លាចជាងចិត្តបរាជ័យទេ ជីវិតស្មើសូន្យក៏គ្មានអ្វីគួរឲ្យខ្លាចជាងកុងធនាគារស្មើសូន្យដែរ….»។ ត្រង់ន័យនេះបានធ្វើឲ្យអ្នកខ្លះទៀតថាវាហាក់សាមញ្ញ តែក៏ជាន័យដ៏ល្អមួយដែលគួរឲ្យគាំទ្រផងដែរ។

លោក លៀក លីដា បច្ចុប្បន្នក្រៅពីមានតួនាទីជាផលិតករភាពយន្តឆ្នើម និងម្ចាស់ផលិតកម្ម LD លោកក៏ជាប្រធានសមាគមផលិតករភាពយន្តខ្មែរផងដែរ។ កន្លងមកលោកតែងតែចេញមុខដោយបង្ហាញក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិថា អាចនឹងដួលសាជាថ្មីបើសិនជាក្រសួង ឬ ស្ថាប័នពាក់ព័ន្ធមិនចេញវិធានការទប់ស្កាត់ ឬ កាត់បន្ថយចំនួនភាពយន្តបរទេសទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


