ជីវិតកម្សាន្ដ
លោក ដួង សុខគា បំផុតរួមគ្នាលុបបំបាត់់ក្រុមបំពុលសង្គមតាមបណ្តាញសង្គម
ដោយសង្កេតឃើញថា បច្ចុប្បន្នកំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវជេរបញ្ជោរគ្នាអត់ប្រយោជន៍ ដែលនាំឱ្យបំពុលសង្គមតាមរយ:ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួន តារាពហុជំនាញ លោក ដួង សុខគា បានចេញមកបំផុសអ្នកគាំទ្រ ត្រូវរួមគ្នាលុបបំបាត់។

ជាមួយគ្នានោះ លោក ដួង សុខគា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយចាត់ទុកថា ការលេងហ្វេសប៊ុក គឺដើម្បីទទួលចំណេះដឹង កុំបង្កើតរឿងក្តៅក្រហាយចាក់ឆ្កឹះរុកឆ្កៀល។ ក្នុងនោះ លោកបានបង្ហោះសារភ្ជាប់អត្ថន័យមួយប្រយោគដែលមានខ្លឹមសារថា “យុទ្ធនាការចូលរួមគ្នាប្លុកអាខោន ឬផេកណាផ្សាយរឿងអត់ប្រយោជន៍”។

លោក ដួង សុខគា បានបញ្ជាក់ថា ពេលខ្លះមើលហ្វេសប៊ុកដើម្បីទទួលបានចំណេះដឹង និងការកម្សាន្តអារម្មណ៍បន្ទាប់ពីនឿយហត់ តែបើអូសមិនផុតពីរឿងក្តៅក្រហាយចាក់ឆ្កឹះរុកឆ្កៀលទេ មិនដឹងមើលធ្វើអ្វី? ហត់ណាស់។ លោកថា ធ្វើបែបនេះអ្នកចូលចិត្តកូរសង្គមដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទំនងស្គាល់ខ្លះហើយ លាហើយភាពក្តៅក្រហាយ។

តាមរយៈការលើកឡើងខាងលើ មានអ្នកគាំទ្រមួយចំនួនបានចូលបញ្ចេញមតិគាំទ្រ និងខ្លះលើកឡើងថា៖ “របស់ដែលមិនចំណេញគ្មានប្រយោជន៍ ទុកនាំតែចង្អៀត ខ្ញុំចាប់ផ្តើមធ្វើយូរហើយ មិនត្រឹមតែប្លុកទេ report ទៀតស្អប់ណាស់ដើម្បីតែលុយពេកហើយ”, “បាទ ខ្ញុំសូមចូលរួមគាំទ្រ ១០០ភាគរយ”, “សូមចូលរួមទាំងគ្នាដើម្បីលុបបំបាត់ក្រុមបំពុលសង្គមរាល់ថ្ងៃនេះ”…។

ជាការពិត គេកត់សម្គាល់ថា តារាប្រុស លោក ដួង សុខគា ជារឿយៗលោកតែងតែចេញមុខបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូប ត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិ ដែលជាកេរតំណែលមរតកដូនតាខ្មែរដ៏ល្អផូរផង់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


