Connect with us

ជីវិតកម្សាន្ដ

​Best និយាយទាំង​ទឹក​ភ្នែក ក្រោយឪពុកផ្ទុះរឿងអាស្រូវបៀតបៀនផ្លូវភេទលើក្មេងវ័យ១៧ឆ្នាំ

បានផុស

នៅ

តារាសម្ដែង Best Rakwanee Kamsing បានចេញមុខបើក​ចំហ​ជា​លើក​ដំបូងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន​ ប​ន្ទាប់ពី​ឪពុក​របស់​នាងនិងជាអតីតអ្នកប្រដាល់លោក Somrak Kamsing ផ្ទុះនូវរឿងអាស្រូវ​រំលោភ​ក្មេង​អាយុ​១៧​ឆ្នាំកាលពីពេលថ្មីៗនេះ។

តួឯកស្រីក្នុងរឿង “បេះដូង​អ្នក​សង្រ្គោះ” និយាយទាំងទឹកភ្នែក នៅពេលរំលឹកពីរឿងឪពុករបស់នាងថា “គាត់ធ្វើខុស យើងមានតែរង់ចាំភស្តុតាងសិន។ ខ្ញុំទទួលស្គាល់ថាវាពិបាកណាស់ក្នុងការចេញមកនិយាយ។ តែ​បើប៉ាពិត​ជា​ខុស គាត់ត្រូវទទួលកំហុសមួយនេះ។ ហើយខ្ញុំព្រមទទួលស្គាល់ថា ប៉ាម៉ាក់ពិតជាលែងលះគ្នាមែន។ ​ប៉ុន្តែពួកគាត់នៅតែរស់ក្រោមដំបូលតែមួយដដែល។ ការ​លាតត្រដាងមួយនេះ ​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ខ្ញុំ​មិន​គិត​ថា​នឹង​កើត​ឡើងចំពោះគ្រួសារខ្ញុំទេ។ ប៉ុន្តែខ្ញុំត្រូវតែបន្តទៅមុខ និងលើកទឹកចិត្តគ្នាទៅវិញទៅមក សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រ និងនៅក្បែរពួកយើង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ Best​ បានបញ្ចាក់បន្ថែមទៀតថា​ នាងនិងគ្រួសារមានតែរង់ចាំមើលថា តើសំណុំរឿងមួយនេះ មេធាវីនឹងត្រូវដោះស្រាយបែបណា។ ទាំងនាងនិងគ្រួសារទាំងមូល មានតែត្រូវ​រង់ចាំ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ កូនស្រីអតីតម្ចាស់មេដាយ​មាស​កីឡា​ប្រដាល់​ស្ម័គ្រ​ចិត្ត​អូឡាំពិក​ឆ្នាំ ១៩៩៦ ​រូបនេះបានខ្ទប់មុខយំបន្តិច ទើបន្ធូរអារម្មណ៍ហើយប្រាប់អ្នកសារព័ត៌មានបន្តទៀតថា “ក្រោយ​ពេល​កើតហេតុ ខ្ញុំ​នៅ​តែ​មិន​បាន​និយាយ​ជាមួយ​ប៉ារបស់​ខ្ញុំ​ទេ។ ខ្ញុំមិនដឹងថាគាត់មានអារម្មណ៍យ៉ាងណានោះទេ! ប៉ុន្តែគ្មាននរណាម្នាក់នៅគ្រប់ភាគីមានអារម្មណ៍ល្អអំពីរឿងអាស្រូវបែបនេះឡើយ។ មនុស្ស​គ្រប់​គ្នា​បាន​បាត់​បង់​អារម្មណ៍​រួច​ទៅ​ហើយ រួមទាំងអ្នករងរបួសផងដែរ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​យោបល់​ដោយ​ការលើកទឹកចិត្ត ជាជាងជាន់ពួកយើងបន្ថែម”។

សូមបញ្ចាក់ដែរថា ករណីមួយនេះបានក្លាយជារឿងកំពុងតែកក្រើកនៅក្នុងប្រទេសថៃ​​​ ហើយក៏បានក្លាយជារឿងដែលមនុស្សជាច្រើនចាប់អារម្មណ៍ និងតាមដានខ្លាំង។ ចំណែក​ក្រុមស៊ើបអង្កេតមួយ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីប្រមូលព័ត៌មានពីកាមេរ៉ា CCTV ត្រៀមរៀបចំរបាយការណ៍ស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖Best ត្រូវគេជេរប្រមាថយ៉ាងចាស់ដៃ ក្រោយឪពុកពាក់ព័ន្ធ​រឿងអាស្រូវរំលោភ​ក្មេង​អាយុ​១៧​ឆ្នាំ

ចុចអាន៖Ice និងម្ដាយ បង្ហោះសារប្លែកៗ អ្នកគាំទ្រចូលមកលើកទឹកចិត្តព្រោងព្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម