ជីវិតកម្សាន្ដ
ទស្សនិកជនសម្រុកចង់ដឹង អ្នកដែលផាត់មុខឲ្យ Lisa ប្លែកចំណាំលែងស្គាល់
កាលពីពេលថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានធ្វើដំណើរទៅចូលរួមកម្មវិធីសម្ពោធជាផ្លូវការរបស់ CELINE Siam Paragon ក្នុងឋានៈជា Global Brand Ambassador លើទឹកដីកំណើតខ្លួនឯង ដោយក្នុងនោះក៏មានវត្តមាន Park Bo Gum ផងដែរ។

អំឡុងពេលនោះ Lisa បានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ស្រស់ស្អាតសឹងតែចំណាំមិនបាន។ សមាជិកក្រុម BLACKPINK រូបនេះបានស្លៀកឈុតដ៏ស្រស់ស្អាតពី Women’s Summer 2024 Collection “Tomboy” ជាមួយនឹងកាបូប MEDIUM TILLY IN BLACK SHINY CALFSKIN ប៉ុន្តែអ្វីដែលអ្នកគាំទ្រសរសើរ និងនិយាយច្រើននោះគឺការតុបតែងខ្លួន និងម៉ូដសក់ដ៏ស្រស់ស្អាតរបស់នាង។
ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិលើរូបភាពរបស់នាងថា Lisa មើលទៅដូចតុក្កតាជ័រការផាត់មុខម្ដងនេះពិតជាប្លែកខ្លាំងជាងរាល់ដង។ សូម្បីតែការស្លៀកពាក់ ក៏មិនដូចមុន ដែលនេះបង្ហាញថាទម្រង់មុខមាត់បានមកពីការតុបតែងពីជាងដ៏ល្បីមិនខានឡើយ។
ទោះយ៉ាងណាក៏ដោយ មិនឲ្យទស្សនិកជនរង់ចាំយូរនូវស្នាដៃជាងផាត់មុខឲ្យ Lisa ភ្លាមៗនោះអ្នកគាំទ្រដែលធ្លាប់ដឹងពីស្នាដៃដ៏ចំណាននេះបានទម្លាយថា អ្នកដែលនៅពីក្រោយរូបរាងដ៏ស្រស់ស្អាតរបស់ Lisa គឺជាអ្នកផាត់មុខមានឈ្មោះថា Maeng នាងជាអ្នកផាត់មុខជនជាតិកូរ៉េដ៏ល្បីម្នាក់ ដែលបានបង្កើតរូបរាងដ៏ស្រស់ស្អាតសម្រាប់តារាល្បីៗរាប់មិនអស់។
ទន្ទឹមនោះផងដែរ ជាងផាត់មុខ Maeng ក៏បានចែករំលែកនូវគ្រឿងសម្អាងដែលផ្លាស់ប្តូររូបរាង Lisa ផងដែរ រួមមាន៖
-Foundation ជាផលិតផលរបស់ Chanel Beauty ultra le teint fluide BD01
-Eyeshadow ជាផលិតផលរបស់ Dasique Muted nuts
-Mascara ជាផលិតផលរបស់ Dior iconic over curl mascara
-Brush ជាផលិតផលរបស់ Gucci De beaute 01 Silky Rose
-ក្រែមលាបបបូរមាត់ ជាផលិតផលរបស់ Chanel lip and check balm 01 Red camellia, Rom&nd glasting color gloss 06 ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះរឿងអាស្រូវមិនបង់ពន្ធ Park Yoochun បែររៀបចំកម្មវិធីជួបអ្នកគាំទ្រយ៉ាងអធិកអធម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


