ជីវិតកម្សាន្ដ
រកឃើញម្ចាស់ពាន«The Rapper Cambodia» រដូវកាលទី១បានទៅលើYuuHai
ឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើនសប្តាហ៍កន្លងមកនេះ ទីបំំផុតបានរកឃើញម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់ថ្នាក់ពិភពលោក The Rapper Cambodia គឺបានទៅលើបេក្ខជន YuuHai សម្រាប់វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី២៤ខែធ្នូ។

ប្រាកដណាស់កម្មវិធីប្រឡង «The Rapper Cambodia» គឺជាកម្មវិធីប្រឡងចម្រៀងបែបរ៉េបដ៏ល្បីមួយដែលមានផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន និងផេកផ្លូវការរបស់ផលិតកម្មបារមីទទួលបានការគាំទ្រច្រើនពីទស្សនិកជ។ កម្មវិធី «The Rapper Cambodia» បានរៀបចំឡើងដោយផលិតកម្ម Borameyដោយមានការចូលរួមពីតារារ៉េបល្បីៗនៅកម្ពុជា ជាពិសេសតារាចម្រៀង វណ្ណដា ធ្វើជាគណៈកម្មការដាក់ពិន្ទុផងដែរ។

នៅលើផេកផ្លូវការផលិតកម្ម Boramey បានបញ្ជាក់ថា អបអរសាទរ YuuHai ដែលក្លាយជា The Rapper Champion រដូវកាលទី១ ម្ចាស់ពានThe Rapper Cambodiaត្រូវបានរកឃើញហើយ។ ផ្លូវដំណើររបស់គាត់បានក្លាយជាការលើកទឹកចិត្តដល់អ្នកស្រលាញ់វិស័យហុីបហបជាច្រើនហើយសមិទ្ធផល និងការគាំទ្រដែលគាត់ទទួលបានយ៉ាងខ្លាំងក្លា គឺបានមកពីការខិតខំប្រឹងប្រែង ក្តីស្រលាញ់ និងទេពកោសល្យរបស់គាត់ពិតៗ។
ការឈ្នះរបស់ YuuHai គឺគ្រាន់តែជាជំពូកទីមួយនៅក្នុងទំព័រថ្មីនៃវិស័យហុីបហបប៉ុណ្ណោះ រង់ចាំមើលទាំងអស់គ្នាថា ជ័យលាភីរបស់យើងនឹងមានអ្វីដ៏អស្ចារ្យមកជូនទស្សនិកជនវិស័យហុីបហបឆាប់ៗនេះ។

សូមជម្រាបដែរថា ការប្រកួតប្រជែងមួយនេះគឺផ្តោតលើការស្វែងរកបេក្ខជនដែលមានទេពកោសល្យជំនាន់ថ្មីរបស់ប្រទេសកម្ពុជា និងជួយជ្រោមជ្រែងឱ្យពួកគេបានឡើងលើវេទិកាដើម្បីបង្ហាញពីជំនាញរបស់ពួកគេនៅក្នុងតន្ត្រីលក្ខណៈផ្ទាល់ខ្លួនក៏ដូចជាលំហូរនៃការរ៉េបទៅតាមភ្លេងនិងការលេងពាក្យជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


