ជីវិតកម្សាន្ដ
ម្ចាស់ពាន «The Rapper Cambodia» យូហៃ ចាត់ទុកជ័យជំនះបានមកពីអ្នកគាំទ្រ
កម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់ថ្នាក់ពិភព លោក The Rapper Cambodia រដូវកាលទី១ ត្រូវបានបញ្ចប់ហើយនារាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០៣ ដោយរកឃើញម្ចាស់ពានបានទៅលើកំលោះសង្ហា Yuu Hai (យូហៃ)។ លទ្ធផលនេះបានធ្វើមហាជន និងអ្នកគាំទ្រចូលរួមអបអរផងដែរ។

ក្រឡេកមកមើលសាមីខ្លួនលោក យូហៃ ក្រោយទទួលបានជ័យជំនះនៅក្នុងកម្មវិធីនេះ បានទម្លាយអារម្មណ៍រំភើបជាមួយការអរគុណចំពោះអ្នកគាំទ្រទាំងអស់គ្នា។ យូហៃ បានរៀបរាប់ថា “ខ្ញុំមិនអាចមកដល់ចំណុចនេះដោយគ្មានការគាំទ្ររបស់អ្នកទាំងអស់គ្នាទេ អរគុណយ៉ាងខ្លាំងទៅដល់អ្នកដែលបានស្រឡាញ់គាំទ្របោះឆ្នោតឲ្យខ្ញុំកន្លងមក“។
លោកបន្តថា រាល់ comment, videoនឹងពាក្យលើកទឹកចិត្តរបស់អ្នកទាំងអស់គ្នាគឺជាអ្វីដែលជម្រុញឲ្យលោកមានកម្លាំងចិត្តបន្តទៅមុខ។ ជាចុងក្រោយលោកក៏អរគុណដល់ Coach Norith ដែលបានបង្ហាត់បង្រៀន និងផ្ដល់បទពិសោធន៍ជាច្រើនមកដល់រូបលោកក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ។

សូមបញ្ជាក់ដែរថា ឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើនសប្តាហ៍កន្លងមកនេះ ទីបំផុតបានរកឃើញម្ចាស់ពានកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់ថ្នាក់ពិភពលោក The Rapper Cambodia គឺបានទៅលើបេក្ខជន Yuu Hai សម្រាប់វគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញ។
ប្រាកដណាស់កម្មវិធីប្រឡង «The Rapper Cambodia» គឺ ជាកម្មវិធីប្រឡងចម្រៀងបែបរ៉េបដ៏ល្បីមួយដែលមានផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ននិងផេកផ្លូវការរបស់ផលិតកម្មបារមីទទួលបានការគាំទ្រច្រើនពីទស្សនិកជ។ កម្មវិធី «The Rapper Cambodia »បានរៀបចំឡើងដោយផលិតកម្ម Borameyដោយមានការចូលរួមពីតារារ៉េបល្បីៗនៅកម្ពុជា ជាពិសេសតារាចម្រៀង វណ្ណដា ធ្វើជាគណៈកម្មការដាក់ពិន្ទុផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


