Connect with us

ជីវិតកម្សាន្ដ

ដើម្បីស្លៀកឈុតសិចស៊ីបង្អួតទស្សនិកជន តារាចិន Ni Ni ត្រូវទ្រាំត្រជាក់ក្នុងអាកាសធាតុដកសូន្យ

បានផុស

នៅ

តារា​ស្រី​ចិនវ័យ​៣៥​ឆ្នាំ​​ Ni Ni បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​របស់​ម៉ាក​យីហោ​ដ៏​ល្បី​មួយ នាងស្ថិតក្នុងឈុតដ៏សិចស៊ីវាលទ្រូង ខណៈដែលអាកាសធាតុនៅទីក្រុងសៀងហៃ -៧ អង្សាសេឯណោះ។

ក្នុងអំឡុងពេលដើរលើកម្រាលព្រំក្រហម ទោះបីជាមុខរបស់នាងញញឹមដាក់កាមេរ៉ាក៏ដោយ ប៉ុន្តែអ្នកដែលបង្ហាញវត្តមាមក្នុងកម្មវិធីមួយនេះ បានសង្កេតឃើញថារាងកាយរបស់នាងញាប់ញ័រនៅក្នុងអាកាសធាតុដកសូន្យអង្សាសេ ដែលធ្វើឲ្យ​Ni Ni ត្រជាក់ខ្លាំងស្ទើរតែមិនអាចឈរបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ក្រោយ​ពី​បញ្ចប់​កម្មវិធី​ភ្លាមៗ តារាសម្ដែងចិនរូបនេះ​បាន​យក​អាវ​ពណ៌​ខ្មៅ​មកគ្រប់ពីលើឥតបង្អង់ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​រាងកាយ។ ប៉ុន្តែ​ពេល​នាង​ត្រូវ​ដោះ​អាវ​ខ្មៅ​ដើម្បី​ឡើង​ឆាក​ម្តង​ទៀត ឃើញ​ថា​រាងកាយនាងញ័រ​ម្តង​ទៀត។

យ៉ាងណាមិញ បន្ទាប់ពីរូបភាពរបស់ Ni Ni នេះត្រូវបានបញ្ចេញជាសាធារណៈ មហាជនជាច្រើនបានសម្តែងការអាណិតអាសូរ ភាគច្រើនអាណិតនាងនិងចោទជាសំណួរថា ហេតុអ្វីតារាស្រីត្រូវធ្វើទារុណកម្មខ្លួនឯងបែបនេះ? ទោះបីជាអាជីពនៅខាងមុខសំខាន់ខ្លាំងក៏ដោយ ប៉ុន្តែសុខភាពរបស់នាងក៏មានសារៈសំខាន់ដូចគ្នា។

សូមបញ្ចាក់ដែរថា Ni Ni ជា​តារា​សម្ដែង​ចិន​ល្បី​ខាង​សម្ដែង​រឿង Yu Mo ក្នុង​រឿង The Flowers of War ឆ្នាំ ២០១១ ដែល​ដឹកនាំ​ដោយ Zhang Yimou និង Ling Xi នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១៩ Love and Destiny ។ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​ស្រី​ជាន់​ថ្មី​ទាំង​បួន​រូប​ដោយ​កាសែត Southern Metropolis Daily ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖BLACKPINK លែងបន្តសកម្មភាពផ្ទាល់ខ្លួន នៅក្រោមផលិតកម្ម YG ហើយ ចាប់ពីឆ្នាំ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម