ជីវិតកម្សាន្ដ
តារាស្រីចិន៥ដួង ដែលតួប្រុសជាច្រើនចង់រួមការងារជាមួយបំផុត
តារាស្រីចិនបច្ចុប្បន្ននេះត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន រាប់ចាប់តាំងពីភាពល្បីល្បាញ ការប្រកួតប្រជែងលើសម្រស់។ ជាពិសេស ប្រសិនបើអ្នកដែលរួមការងារជាមួយនឹងតារាសម្ដែងដ៏ពេញនិយមទាំងនោះ ប្រាកដណាស់ថា វាគឺជាឱកាសល្អដែលកេរ្ត៍ឈ្មោះរបស់ពួកគេកាន់តែប្រសើរជាងមុន។
លើសពីនេះទៀត មិនមែនត្រឹមរឿងភាគដែលចាក់បញ្ចាំងនោះទេដែលតែងតែទាក់ទាញភ្នែកមហាជន ពោលគឺតាំងពីចាប់ផ្តើមការប្រកាសជ្រើសរើសតួមកម្ល៉េះ។ ក្នុងនោះ តារាស្រីចិនចំនួន ៥ ដួង ដែលមិនត្រឹមតែមុខមាត់ស្រស់ស្អាត ប៉ុន្តែជំនាញសម្ដែងក៏ពូកែ ខណៈម្នាក់ៗមានឥទ្ធិពលខ្ពស់នៅក្នុងឧស្សាហកម្មកម្សាន្ត ហើយមនុស្សជាច្រើនចង់រួមការងារយ៉ាងខ្លាំង។
១ Yangzi

ដោយចាប់ផ្តើមដំបូងពីតារាស្រីដែលមានទេពកោសល្យដូចជា Yang Zi នាងត្រូវបានគេចាត់ទុកថាជាតារាសម្តែងដ៏ប៉ិនប្រសប់មួយរូបដែលត្រូវបានទស្សនិកជនទូទាំងប្រទេសចិនទទួលយក។ នាងចូលប្រឡូកក្នុងវិស័យសិល្បៈចិនតាំងពីអាយុ ៧ ឆ្នាំ ការសម្ដែងដំបូងរបស់នាងគឺនៅក្នុងរឿងភាគ Ru Ci Chu Shan (១៩៩៩)។ បន្ទាប់មកនាងបានបន្តការងារជាតារាសម្តែងកុមារ។ ជំនាញសម្ដែងរបស់នាងគឺល្អខ្លាំង ដែលនាងត្រូវបានគេតែងតាំងជាតារាសម្ដែងកុមារល្អបំផុតក្នុងកម្មវិធី Tongniu Film Awards ក្នុងឆ្នាំ ២០០៥។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយចាកចេញពីឋានៈជាតារាសម្ដែងកុមារ នាងបានឈ្នះពានរង្វាន់តារាស្រីថ្មីល្អបំផុតនៅឯកម្មវិធី Golden Phoenix Awards លើកទី ១៤ ក្នុងឆ្នាំ ២០១៣ សម្រាប់តួនាទីរបស់នាងជា Jia Jia ក្នុងខ្សែភាពយន្តភ័យរន្ធត់ Insisrence លើសពីនេះនាងបានដើរតួជាវីរនារីក្នុងរឿង Battle of Changsha ហើយ Hu Xiangxiang ក៏ត្រូវបានបោះឆ្នោតឲ្យធ្វើជារឿងល្អបំផុតរបស់ ២០១៥។ Yang Zi មិនត្រឹមតែមានជំនាញសម្ដែងគួរឲ្យចាប់អារម្មណ៍ទាក់ទាញអ្នកទស្សនាជាច្រើននាក់នោះទេ។ ប៉ុន្តែនាងក៏ជាមនុស្សម្នាក់ដែលមិនថារឿងភាគ ឬភាពយន្តណាដែលនាងលេចមុខនោះទេ នាងតែងតែទទួលបានការឆ្លើយតបល្អ និងទទួលបានចំណាត់ថ្នាក់ល្អ។ ដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលតារាប្រុសជាច្រើនចង់ធ្វើការជាមួយនាង។
២ Ju Jingyi

ថ្វីបើ Ju Jingyi អតីតសមាជិកក្រុម SNH48 បានចាប់ផ្តើមអាជីពសម្តែងកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ។ ប៉ុន្តែនាងមានប្រជាប្រិយភាពខ្លាំងមិនចាញ់រៀមច្បងមុនៗនោះទេ។ ចាប់តាំងពីចូលសិល្បៈទោលក្នុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ នាងបានសម្តែងក្នុងរឿងភាគចិនចំនួន ៥រឿង ហើយរឿងទាំងអស់នេះសុទ្ធតែទទួលបានការឆ្លើយតបយ៉ាងល្អពីអ្នកគាំទ្ររឿងភាគ ដូចជារឿង YLegend of Yunxi ដែលនាងដើរជា Han Yunxi មានអ្នកចូលមើលជាងមួយពាន់លានដង។ មនុស្សជាច្រើនបានសរសើរពីជំនាញសម្ដែងរបស់នាង ព្រោះ Ju Jingyi អាចបកស្រាយនិងសម្ដែងតួអង្គបានយ៉ាងល្អឥតខ្ចោះ។ ក្នុងនោះទស្សនិកជនបានសរសើរសម្រស់នាងថាស្អាតដូចគំនូរ រហូតដល់ទទួលបានឈ្មោះហៅក្រៅ “តារាស្រី៤០០០ឆ្នាំ” បានធ្វើឲ្យតារាប្រុសៗជាច្រើនចង់សម្ដែងជាមួយតួឯកស្រីដ៏ស្រស់ស្អាតម្នាក់នេះ។
៣ Dilraba

តារាស្រីចិនដ៏ស្រស់ស្អាតមានដើមកំណើតជនជាតិអ៊ុយហ្គួរ Dilraba Dilmurat មានមុខមាត់ស្រស់ស្អាត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីនារីអាស៊ីដែលមានមុខស្អាតជាងគេប្រចាំឆ្នាំ ២០១៧ ពីទស្សនាវដ្តី I-MAGAZINE។ នាងក៏មានសមត្ថភាពច្រើនយ៉ាង មិនថាការសម្តែង ក្នុងរឿងភាគ ច្រៀង រាំ ដើរបង្ហាញម៉ូដ និងបញ្ចូលសំឡេង។ វាមិនចម្លែកទេ ដែលមហាជនជាច្រើនបានឃើញមុខរបស់នាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ទាំងរឿងភាគ ភាពយន្ត ពាណិជ្ជកម្ម និងទស្សនាវដ្ដីបង្ហាញម៉ូដ។ Dilraba ចូលប្រឡូកក្នុងវិស័យសិល្បៈចិនជាមួយនឹងតួឯកក្នុងរឿងភាគទូរទស្សន៍ Anarhan ក្នុងឆ្នាំ ២០១៣ ហើយក្រោយមកបានក្លាយជាតារាស្រីចិនដែលពេញនិយមបំផុតក្នុងសម័យកាលនោះ។ ពីការដើរតួជាតួឯកស្រីក្នុងរឿងភាគដែលល្បីខ្លាំងទាំងក្នុងនិងក្រៅប្រទេស ដែលនាងសម្តែងជាបន្តបន្ទាប់សុទ្ធតែទទួលបានចំណាត់ថ្នាក់ខ្ពស់។ រឿងដែលបានទទួលការមើលរាប់ពាន់លានរួមមាន Three Lives, Three Worlds, Eternal Love of Dream, Changge Xing និង You are my Glory។ តារាប្រុសដែលសម្ដែងជាមួយនឹងនាងតែងតែត្រូវបានអ្នកសារព័ត៌មាន និងអ្នកគាំទ្រតាមដានជានិច្ច។ នាងទទួលបានអ្នកគាំទ្រកាន់តែច្រើនពីតួឯកដែលជាហេតុធ្វើឲ្យតារាប្រុសជាច្រើនចង់រួមការងារជាមួយនាងសឹងតែគ្រប់គ្នា។
៤ Yang Mi

Yang Mi ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈចិនតាំងពីអាយុ៤ឆ្នាំ បើទោះបីជានាងនៅក្មេងខ្លាំងនៅលើវិថីសិល្បៈក៏ដោយ ។ ប៉ុន្តែការសម្ដែងរបស់នាងទទួលបានការសរសើរច្រើនពីផលិតករ ដោយមានបំណងក្លាយជាតារាសម្ដែង នាងបានជ្រើសរើសចូលក្នុងវិទ្យាស្ថានភាពយន្ត។ មនុស្សជាច្រើនបានសរសើរការខិតខំប្រឹងប្រែងរបស់ Yang Mi ក្នុងការដេញតាមសុបិនរបស់នាង។ នាងមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ដោយការកើនឡើងជាវីរនារីកំពូលនៃឧស្សាហកម្មកម្សាន្តចិនពីតួនាទីរបស់នាងជា Palace (TV series) ក្នុងរឿងភាគដែលមានអ្នកមើលច្រើន។ ក្នុងឆ្នាំ ២០២១ កន្លងទៅ Yang Mi ក៏ជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាល្បីទាំង ១០ របស់ចិន ដែលមានឥទ្ធិពលបំផុតផងដែរ។ នាងត្រូវបានគេចាត់ទុកថាជាតារាសម្ដែងមួយរូបដែលត្រូវបានគេមើលឃើញតាំងពីប្រឡូកក្នុងវិស័យសិល្បៈ។ ជាងនេះទៅទៀត រូបរាង អាកប្បកិរិយា និងសមត្ថភាពរបស់នាង ត្រូវបានមនុស្សជាច្រើនទទួលយក។ ដោយសារហេតុផលទាំងនេះហើយ ទើបតារាប្រុសជាច្រើនចង់រួមការងារជាមួយនាង។
៥ Zhao Liying

Zhao Liying ចាប់ផ្តើមប្រឡូកក្នុងវិស័យនេះដោយបានឈ្នះការប្រកួតបង្ហាញម៉ូដ Yahoo Search Star Game ក្នុងឆ្នាំ២០០៦ រហូតដល់ចុះកិច្ចសន្យាជាមួយ Huayi Brothers ដែលនៅឆ្នាំដដែល ។ នាងមានឱកាសបានសម្តែងក្នុងរឿងភាគដំបូងរបស់នាងគឺ Golden Marriage ប៉ុន្តែរឿងដែលធ្វើឲ្យនាងល្បីនោះគឺ The Firmament of The Pleiades)។ ជំនាញសម្ដែងរបស់នាងគឺល្អឥតខ្ចោះ ដែលមនុស្សម្នាមិននឹកស្មានថា នាងជាតារាសម្ដែងដែលទើបតែសម្ដែងក្នុងខ្សែភាពយន្តមួយចំនួនប៉ុណ្ណោះ ក៏អាចឈ្នះពានរង្វាន់តារាសម្ដែងដែលមានប្រជាប្រិយបំផុតនៅក្នុងកម្មវិធី Chinese Creative Short Video Awards នាឆ្នាំ ២០០៩។ ក្រោយមករឿងភាគដែលនាងសម្ដែង តែងទទួលបានការឆ្លើយតបល្អពីអ្នកគាំទ្រទូទាំងពិភពលោក ក្នុងនោះនាងជាប់ចំណាត់ថ្នាក់កំពូល រហូតទទួលបានការវាយតម្លៃចូលទស្សនាដល់ទៅ ១០ ពាន់លានស្ទើរតែគ្រប់ភាពយន្ត។ ដូច្នេះហើយ Zhao Liying គឺជាតារាសម្ដែងស្រីលេចធ្លោខ្លាំងក្នុងឧស្សាហកម្មកម្សាន្តរបស់ចិនដែលតារាប្រុសជាច្រើនចង់រួមការងារជាមួយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីស្លៀកឈុតសិចស៊ីបង្អួតទស្សនិកជន តារាចិន Ni Ni ត្រូវទ្រាំត្រជាក់ក្នុងអាកាសធាតុដកសូន្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


