ខេ​ម និង​ តង់ ​ចន្ទ​សី​ម៉ា បង្កើត​អាល់​ប៊ុ​ម​ថ្មី បន្ទាប់ពីផ្ទុះបទ "ចង់សុំwifi" ដែលមានអ្នកទស្សនា​រហូត ២៩លាន​ដង​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ខេ​ម និង​ តង់ ​ចន្ទ​សី​ម៉ា បង្កើត​អាល់​ប៊ុ​ម​ថ្មី បន្ទាប់ពីផ្ទុះបទ “ចង់សុំwifi” ដែលមានអ្នកទស្សនា​រហូត ២៩លាន​ដង​

Published

on

​បន្ទាប់ពីនាំ តន់ ចន្ទ​សី​ម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគ​ឦសាន​ ឥឡូវនេះផលិតកម្ម Galaxy Navatra បានងាកមកតំបន់ឋានសួគ៌បូ​កគោវិញម្ដង ដោយទើបចេញបទថ្មីប្រមាណ១​ម៉ោង មុននេះ​។

​បទថ្មីនេះ មានចំណងជើងថា “​ចង់បបួលអូនឡើងឋានសួគ៌​” ។ កន្លងមកគ្រាប់ពេជ្ររបស់ ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះ ធ្លាប់​បាន​សាង​ប្រវត្តិសាស្ត្រជាមួយគ្នាម្ដងមកហើយលើ បទ​”​ចង់សុំwifi “​ដែលមានអ្នក​ទស្សនាជិត៣០​លានដង​។ ដូចគ្នានឹងស៊េរីបទអបអរបុណ្យចូល ឆ្នាំប្រពៃណីជាតិរបស់ ព្រាប សុវត្ថិ និង សី​ម៉ា ដែលបានបង្ហាញសក្ដានុពលទេសចរណ៍របស់ ខេត្តស្ថិតនៅភូមិភាគ​ឦសាន ដោយបទថ្មីនេះ ខាងផលិតកម្មបានងាកមកបង្ហាញពីទិដ្ឋភាព ដ៏ ល្អប្រណិតនៃតំបន់ជួរភ្នំ​បូក​គោ ដ៏ល្បីរបស់ខេត្តកំពតវិញម្ដង​។

​ប្រិយមិត្តបានសរសើរថា វីដេអូចម្រៀងរបស់តារាប្រុសស្រីមួយគូនេះ បានបង្ហាញយ៉ាងពិសេស ទិដ្ឋភាពដ៏ស្អាតអស្ចារ្យឃើញហើយ មានអារម្មណ៍ជ្រះថ្លាល្អ ហើយងាកទៅបទភ្លេងទៀតសោត ក៏ពីរោះថែមទៀតផង​។ បទនេះ ត្រូវបានគេរំពឹងថា នឹងផ្ទុះម្ដងទៀតបន្ទាប់ពីបទ “​ចង់សុំWifi” ដែលពួកគេបានច្រៀងរួមគ្នាម្ដងកាលពីឆ្នាំមុន ដែលគិតមកដល់ពេលនេះ មានអ្នកចុចចូល ទស្សនាជិត៣០​លានដងហើយ​។​

​ចង់ដឹងថា បទ “​ចង់បបួលអូនឡើងឋានសួគ៌​” មានអត្ថន័យព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា៖

​ស្ដាប់ បទ​”​ចង់​សុំ Wifi”

អត្ថបទ៖ ស៊ុន ហួត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ15 mins ago

ស្គាល់អត្តសញ្ញាណបុរសឆ្លងកូវីដរត់គេចពីមណ្ឌលចត្តាឡីស័ក

ព័ត៌មានជាតិ29 mins ago

អាជ្ញាធរ​រក​ឃើញ​ទីតាំង ១៤​កន្លែង​ទៀត (​សរុប ៧៧​កន្លែង​) ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅ​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ1 hour ago

បន្ទាន់ក្តៅៗ រកឃើញបុរសឆ្លងកូវីដទៅពិនិត្យនៅពេទ្យឯកជន បិទមន្ទីរពេទ្យភ្លាមៗ

ព័ត៌មានជាតិ2 hours ago

ញៀន​ថ្នាំ​ផង​បែប​គំនិត​ហែក​ទ្វារ​បន្ទប់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​​បែកការ​ផ្អើល​ឆុ​ល​ចាប់​ក្របួច​ជាប់

ព័ត៌មានជាតិ2 hours ago

ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ ចេញ​មក​វិញ​ខ្លាំង​លើស​ដើម​ ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​វិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services