ជីវិតកម្សាន្ដ
ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់
តារាចម្រៀងសំឡេងស្អកនិងជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា លោក ខេម បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២៥នេះ លោកនឹងដឹកនាំក្រុមការងារតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងបាំងកក ប្រទេសថៃ ស្ដីពី ព្រឹត្តិការណ៍បាល់ទាត់ដើម្បីអបអរមិត្តភាពកម្ពុជា-ថៃ ខួបទី៧៥ ក្រោមប្រធានបទ «កីឡាសតវត្សនៃព្រះធម៌» ។

តារាចម្រៀងសំនៀងស្អក លោក ប៉ុន សុណារិន ហៅ ខេម បានបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ដើម្បីអបអរមិត្តភាពកម្ពុជា-ថៃ ខួបទី៧៥ ក្រោមប្រធានបទ «កីឡាសតវត្សនៃព្រះធម៌» នឹងរៀបចំឡើងនៅ កីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ចាប់ផ្ដើមម៉ោង ២រសៀលតទៅ ដែលមាន ២ការប្រកួត៖
១. ក្រុមបាល់ទាត់ប្រដាល់គុនខ្មែរ (Kun Khmers) ជាមួយ ក្រុមបាល់ទាត់ប្រដាល់ថៃ (Muay Thai)
២. ក្រុមបាល់ទាត់តារាកម្ពុជា (CFSS) ជាមួយ ក្រុមបាល់ទាត់តារាថៃ ( Thailand Football Team) ។
លោក ខេម គូសបញ្ជាក់ដែរថា ចំពោះការប្រកួតនេះដែរ នឹងប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ២រសៀល ដោយបើកឱ្យចូលរួមទស្សនាដោយសេរី។ ក្នុងនោះដែរ មានទាំងការប្រកួតបាល់ទាត់ រវាងតារាបាល់ទាត់កម្ពុជា ជាមួយនឹងតារាបាល់ទាត់ថៃ និងការប្រកួតគុនខ្មែរ ជាមួយនឹង Muaythai។



លោក ខេម ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងខ្មែរល្បីឈ្មោះ ដែលនៅតែអាចរក្សាបានការគាំទ្រនឹងភាពល្បីល្បាញពិសេសតម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយនៅក្នុងវិស័យសិល្ប:ចម្រៀងជាង ១០ឆ្នាំ ។ ក្នុងនោះ គេក៏តែងឃើញតារាប្រុសមានដើម កំណើតពីដឹកដីខេត្តកំពង់ឆ្នាំងរូបនេះ តែងរំលេចខ្លឹមសារដាស់តឿនជាបន្តបន្ទាប់មិនថារឿងផ្ទាល់ខ្លួនឬរឿងសង្គមនោះទេ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


