Connect with us

ជីវិតកម្សាន្ដ

ខេម ចាត់ទុកការនិពន្ធបទចម្រៀង ឬ ច្រៀងប្រើពាក្យអសុរោះ ជាការសាបព្រោះគំរូអាក្រក់ទាំងមិនដឹងខ្លួន

បានផុស

នៅ

ស្រប​ពេល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឲ្យ​បញ្ឈប់​ការ​តែង​និពន្ធ​បទ​ចម្រៀង ឬ ច្រៀង ដែល​មាន​ខ្លឹមសារ​គ្រោតគ្រាត អសុរោះ តារា​ចម្រៀង ខេម បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សេចក្ដី​ណែនាំ​នេះ ហើយ​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​សាបព្រោះ​គំរូ​អាក្រក់​ទាំង​មិន​ដឹង​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ តារា​ចម្រៀង​សំឡេង​ស្អក លោក ខេម ក៏បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​យល់​ឃើញ​ថា រាល់​ការ​តែង​និពន្ធ​បទ​ចម្រៀង ឬ ច្រៀង តាមរយៈ​ន័យ​ប្រើ​ពាក្យ​គ្រោតគ្រាត​អសុរោះ​វា​ជា​ការ​សាបព្រោះ​ទង្វើ និង​ជា​គំរូ​អាក្រក់​ទៅកាន់​ហ្វេន និង​ប្រជាជន ទាំង​មិន​ដឹង​ខ្លួន។

លោក ខេម លើក​ឡើង​ថា នេះ​ជា​អ្វី​ដែល​លោក​តែងតែ​សង្ឃឹម​ចង់​ឃើញ​បែបនេះ ជា​ការ​ពិត​ខ្មែរ​មាន​ពាក្យ​ច្រើន​ណាស់​ដែល​អាច​យក​មក​និយាយ ឬ ច្រៀង​បាន ឧទាហរណ៍ ​,​លោកតា អធិរាជ​សំឡេង​មាស លោក​មិន​ចាំ​បាច់​ទេ​ដែល​ចាំបាច់​ត្រូវ​យក​ពាក្យ​អសុរោះ​មក​ច្រៀង​អួតអាង​ពាក្យ​ឈ្លើយ ពាក្យ ជេរ​ប្រមាថ ដើម្បី​ឲ្យ​បាន​ល្បី​លើ​សិល្បៈ​ផ្នែក​ចម្រៀង​នោះ​ទេ។

តារា​ចម្រៀង ខេម បន្ត​ថា «បង​ចង់​ឲ្យ​ប្អូនៗ មួយ​ចំនួន​ដែល​តែងតែ​ប្រើ​ពាក្យ​អសុរោះ​បែបនេះ​លើ​វិស័យ​ចម្រៀង​មួយ​នេះ សាក​ឆែក​ចម្រៀង​ខ្លួនឯង​ទៅ​ក្រោយ​ល​មើល តើ​ប៉ុន្មាន​ឆ្នាំនេះ​ប្អូន​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​ សង្គម​យើង​ ក្មេងៗ ​ឬ​ មនុស្ស​មួយ​ចំនួន ​ចាប់ផ្ដើមឲ្យ​តម្លៃ​ពាក្យ​ជេរ ពាក្យ​ប្រមាថ អួតអាង ដូច​អ្វី​ដែល​បង​និយាយ​ដែរ​ឬ​ទេ?»។

ក្នុង​ន័យ​នេះ លោក ខេ​ម បាន​សង្កត់ធ្ងន់​ថា «នេះ​ជា​ការ​សាបព្រោះ​ទង្វើ និង​ជា​គំរូ​អាក្រក់​ទៅកាន់​ហ្វេន និង​ប្រជាជន​ទាំង​មិន​ដឹង​ខ្លួន រឿង​ល្អ​ដែល​មនុស្ស​គ្រប់គ្នា​ចង់​ធ្វើ​នោះ ពិបាកធ្វើ​ណាស់។ ប៉ុន្តែ​ការ​អាក្រក់​ដែល​មនុស្ស​មិន​ចូលចិត្ត វា​រមែង​ចូល​មក​ក្នុង​ជីវិត​អ្នក​ដោយ​មិន​បាន​ព្រាងទុក ឬ មិន​ដឹង​ខ្លួន»។

ខេម បន្ថែម​ថា «បញ្ជាក់ ខ្ញុំ សរសេរ​សារ​នេះ​ មិនមែនជា​ការ​ជាន់​ពន្លិច​អ្វី​នោះ​ទេ សូម្បី​បទ​មួយ​ចំនួន​របស់​ប្អូនៗ ​បង​ក៏​ស្តាប់​ដែរ​ ប៉ុន្តែ​បង​ស្តាប់​ចម្រៀង​ណា​ដែល​លើក​ទឹកចិត្ត​ ពាក្យ​ល្អ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ប្អូនៗ​ ជំនាន់​ក្រោយ​ មិនចាំបាច់​អ្វី​ទេ​ប្រើ​ពាក្យ​មិនល្អ​ចំពោះ​គ្នា​នោះ​ទេ ដោយ​ក្តី​ស្រលាញ់​ក្នុងនាម​យើង​ជា​ជនជាតិ​តែមួយ បង​ប្អូន​អាច​បញ្ចេញមតិ​បាន​ដោយ​ក្រមសីលធម៌»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជំនាញស្ទាក់ចាប់សាច់បង្កកជាង៨តោននាំចូលពីប្រទេសវៀតណាមខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក​ ហេង សួរ៖ ​កត្តា​សន្ដិភាព​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​កាន់​ប៊ិកជំ​នួស​ ដោយ​ការ​កាន់​កាំភ្លើងក្នុង​សមរភូមិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវ​បណ្ឌិត ​ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិព្រឹក្សាខារាម (វត្តតូប)

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​ឃុំអារក្សត្នោត នាំយកគ្រឿងឧបភោគបរិភោ​គ ​ជូនកងពលអន្តរាគមន៍លេខ៧​ ក្នុងភូមិសាស្ត្រ​ខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ ​អ៊ីរ៉ង់ ​បង្ហាញ​ខ្លួន​​លើក​ដំបូង ​ចាប់​តាំង​ពី​មាន​សង្គ្រាម​ជាមួយ ​អ៊ីស្រាអែល

ព័ត៌មានជាតិ២០ ម៉ោង មុន

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Elon Musk អបអរ​ការ​បង្កើត​គណបក្ស​ថ្មី​ ចំថ្ងៃតែមួយ ដែលលោកត្រាំចេញច្បាប់ដ៏ចម្រូងចម្រាស​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​ឃុំអារក្សត្នោត នាំយកគ្រឿងឧបភោគបរិភោ​គ ​ជូនកងពលអន្តរាគមន៍លេខ៧​ ក្នុងភូមិសាស្ត្រ​ខេត្តព្រះវិហារ

នយោបាយ១៥ ម៉ោង មុន

លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម