ជីវិតកម្សាន្ដ
ខេម សន្យាដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ធ្វើឱ្យបានល្អ ខណៈថ្ងៃប្រកួតមិត្តភាពនឹងតារាបាល់ទាត់ថៃ ខិតជិតដល់
ខណ:ដែលជំនួបប្រកួតបាល់ទាត់រវាងក្រុម បាល់ទាត់តារាកម្ពុជានិងតារាបាល់ទាត់ថៃកៀកជិតថ្ងៃចូកមកដល់លោក ខេម ដែលជាប្រធានក្រុមក្នុងក្រុមបាល់ទាត់តារាកម្ពុជាបានដាក់ក្តីរំពឹងថាក្រុមរប ស់ខ្លួននឹងព្យាយាមធ្វើឲ្យបានល្អបំផុត។

ប្រាកដណាស់ ជំនួបនេះក៏នឹងធ្វើកក្រើកជាក់សម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ដែលនឹងរៀបចំឡើងនៅក្នុងអំឡុងខែមីនាឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «កីឡាសតវត្សនៃព្រះធម៌» ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃចំណងមិត្តភាពកម្ពុជា-ថៃ ដោយមានការចូលរួមប្រកួតពីក្រុមបាល់ទាត់តារាកម្ពុជា និងតារាបាល់ទាត់ថៃ។
តារាចម្រៀង ខេម បានអះអាងថា” ពួកយើងនិងត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ព្រឹត្តិការណ៍នេះ ជាមហាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៥ នៃចំណងមិត្តភាព (កម្ពុជា-ថៃ) ។
ជាការពិតណាស់ព្រឹត្តិការណ៍នេះ គឺជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ ដែលបានប៉ះគ្នានៅលើទឹកដីប្រទេសកម្ពុជានាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះការប្រកួតនេះដែរ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ២រសៀល តទៅហើយបងប្អូនអាចចូលរួមទស្សនាដោយសេរីដែលមានពីរគូសម្រាប់បងប្អូនចូលរួមទស្សនាមានការប្រកួតចំនួន ២គូ ដោយគូទី១ រវាងគុនខ្មែរ និងប្រកួតនឹង Muaythai ។ ចំណែកគូរទី២ គឺតារាបាល់ទាត់កម្ពុជា ជួបប្រកួតនឹងតារាបាល់ទាត់ថៃ ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


