Connect with us

ជីវិតកម្សាន្ដ

អ៊ាម វន្នី ស្នើមហាជនបែងចែកឲ្យដាច់រវាងបុគ្គលសាធារណៈ និងសិល្បករ

បានផុស

នៅ

ដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះ មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះតែងមានការយល់ច្រឡំពាក់ព័ន្ធនឹងរឿងកើតឡើងនៅក្នងសង្គមមួយចំនួនបង្កដោយបុគ្គលពុំមែនជាអ្នកសិល្ប:តារាចម្រៀង លោក អ៊ាម វន្នី បានស្នើបែងចែកឲ្យដាច់រវាងបុគ្គលសាធារណៈ និងសិល្បករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារដែលលោក អ៊ាម វន្នី លើកឡើងទៅកាន់អ្នកគាំទ្របានពន្យល់ថា «បងប្អូនមហាជនជាទីស្រឡាញ់ ខ្ញុំសូមផ្ញើជូននូវគំនិតមួយជួយជាបង្អែកសម្រាប់ពិចារណា ត្រូវរៀនបែងចែកអោយដាច់រវាងបុគ្គលសាធារណៈល្បី(Public Figure) និងសិល្បករ គឺមិនដូចគ្នាទេ»។

តារាប្រុស អ៊ាម វន្នី បានបញ្ជាក់ថា Public figure ជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដែលមានគេស្គាល់ច្រើនហើយពួកគាត់មិនមែនជាអ្នកសិល្ប:ទេ លើកលែងតែគាត់បានចូលរួមបង្ហាញស្នាដៃក្នុងវិស័យសិល្ប:ទើបហៅថា អ្នកសិល្ប:បាន។ ក្នុងករណីដែរមានការបង្កភាពមិនសមរម្យក្នុងសង្គមតាមរយៈបណ្តាញសង្គមដែលបងប្អូនតែងតែឃើញនោះសូមកុំយល់ច្រឡំថាអ្នកសិល្បករចរិតមិនកើត។

អ៊ាម វន្នី និយាយបន្ថែមទៀតថា លោកក៏សង្ឃឹមថា សង្គមយើងនឹងកែប្រែចំណុចមិនល្អចេញកុំអោយក្មេងៗឃើញគំរូមិនល្អនៅលើបណ្តាញសង្គមតទៅទៀត សង្គមមានបញ្ហា គឺមានតែមនុស្សក្នុងសង្គមទេដែលជាអ្នកដោះស្រាយ។ ជាការពិតចំពោះការលើកឡើងរបស់លោក អ៊ាម វន្នី អាចជាសារបំផុសដល់មហាជនដើម្បីឲ្យយល់នូវបញ្ហាដែលកើតឡើងនាំឲ្យប៉ះពាល់ដល់សង្គមផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម